បរទេស៖ កីឡាករ Juan Mata បានកោតសរសើរសមត្ថភាពរបស់ James Garner ថានិងអាចអភិវឌ្ឍសមត្ថភាព ក្លាយខ្លួនជាខ្សែបម្រើឆ្នើមក្នុងចំណោមកីឡាករវ័យក្មេងរបស់ក្រុមបិសាចក្រហម Manchester United សរ្បពេលកីឡាកររូបនេះដែលកំពុងលេងក្នុងលក្ខណ្ឌខ្ចីជើងនៅ ក្លឹប Watford នាក្របខណ្ឌ Champion Ship ។

កីឡាករវ័យ ១៩ ឆ្នាំរូបនេះបានបង្ហាញខ្លួននៅ Premier League ចំនួន ២ លើកសម្រាប់ក្រុមឈុតធំនៅ ខែកុម្ភៈឆ្នាំ ២០១៩ ហើយចាប់តាំងពីពេលនោះមកគាត់បានប្តូរទៅលេងនៅក្របខណ្ឌ Championship ដោយខ្ចីជើង។ កីឡាករក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម ២០ ឆ្នាំបានបង្ហាញខ្លួនចំនួន ១១ លើករួចមកហើយសម្រាប់ក្រុម Watford នៅរដូវកាលនេះ និងបានដើរតួយ៉ាងសំខាន់សម្រាប់ក្លឹបក្នុងការវិលត្រលប់មកលេងនៅក្របខ័ណ្ឌ Premier League វិញ ។
![]()
ខ្សែបម្រើជើងចាស់អន្តរជាតិអេស្បាញរូបនេះពឹងថា Garner នឹងមានអនាគតភ្លឺស្វាងក្នុងការប្រកួត Championship ហើយក្លាយជាកីឡាករកំពូលម្នាក់ពេលបញ្ចប់លក្ខណ្ឌខ្ចីជើងហើយវិលត្រលប់ Old Trafford វិញ៕
ប្រភពព័ត៍មាន៖ Metro
