បរទេស៖ ខ្សែការពារ Samuel Umtiti របស់ក្រុមអ្នកមានបុណ្យ Barcelona បានទទួលការចាប់អារម្មណ៏ពក្រុមការពារតំណែងជើងឯកអ៊ីតាលី Juventus យោងតាមគេហទំព័រ Mundo Deportivo បានចុះផ្សាយ ។
ក្រុមរបស់លោក Andrea Pirlo កំពុងសម្លឹងឃើញឪកាសនៃការ ផ្ទេរយកសមាជិកជ័យលាភី World Cup ២០១៨ របស់ក្រុមមាន់គកបារំាងវ័យ ២៧ ឆ្នាំរូបនេះដើម្បីមកស្នងតំណែងកីឡាករខ្សែការពារជើងចាស់អ៊ីតាលី Giorgio Chiellini ដែលអាចនិង បញ្ចប់អាជីពជាមួយក្លឹបនៅរយៈពេលខ្លីខាងមុខនេះ ។
ក្រៅពី Umtiti ក្រុម Juvetus នៅមានជម្រើសកីឡាករ៣រូបផ្សេងទៀតដែលក្រុមចង់ចុះហត្ថលេខានាំយកមកកាន់កីឡាដ្ឋាន Allianz Stadium នៅពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទី២នៅខែមករា ២០២១ ខាងមុខនេះមានដូចជាខ្សែការពារអន្តរជាតិក្រិក Sokratis Papastathopoulos របស់ក្រុមកាំភ្លើងធំ Arsenal, កីឡាករអន្តរជាតិសែប៊ី Nikola Milenkovic របស់ក្រុមFiorentina និងកីឡាករអន្តរជាតិអូទ្រីស David Alaba របស់ក្រុម Bayern Munich ផងដែរ៕
ប្រភពព័ត៍មាន៖ Goal