បរទេស៖ ខ្សែប្រយុទ្ធ Youssoufa Moukoko បានបំបែកឯតទគ្គកម្មថ្មីមួយទៀតនៅក្របខណ្ឌ Champion League កាលពីយប់ថ្ងៃអង្គារក្នុងនាមកីឡាករក្មេងបំផុតក្នុងប្រវត្តិសាស្ត្រលីកកំពូលទ្វីបអឺរ៉ុបរបស់ក្រុម Dortmund ក្នុងនាមកីឡាករបម្រុង។
ទោះយ៉ាងណាគ្រូបង្វឹក Lucio Favreបានសម្រេចអោយ Moukokoមានដើមកំណើតកាមេរ៉ូន តែចូលសញ្ជាតិអាឡឺម៉ង់ មានវ័យទើបតែ១៦ឆ្នាំនិង១៨ថ្ងៃរូបនេះ ចូលលេ៥៨ ជំនួសមិត្តរួមក្រុមFelix Passlack នៅនាទីទី៥៨។ជាលទ្ធផល Dortmund បានផ្តួលម្ចាស់ផ្ទះរុស្សី Zenit St. Petersburg ក្នុងលទ្ធផល២ទល់និង១ក្នុងពូលF ដើម្បីមានសិទ្ធិឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយបន្តទៀត។
![Youssoufa Moukoko Championsleague debüt higlights [Dortmund vs Zenit] - YouTube](https://i.ytimg.com/vi/pyQI1G4q_rQ/maxresdefault.jpg)
Moukoko បានបំបែកកំនត់ត្រាចាស់របស់កីឡាករ Celestine Babayaro របស់ក្រុម Anderlech ដែលធ្លាប់បង្ហាញខ្លួនចូលលេងក្របខណ្ឌ Champion League កាលពីឆ្នាំ១៩៩៤ នៅពេលដែលអតីតកីឡាករអន្តរជាតិនីហ្សេរីយ៉ារូបនេះធ្លាប់ចូលលេងនៅពេលដែលរូបគេមានវ័យទើបតែ១៦ឆ្នាំនិង៨៥ថ្ងៃប៉ុណ្ណោះ៕
ប្រភពព័ត៍មាន៖ Sportsomle
