បរទេស៖ Sheffield United ប្តេជ្ញាបន្តរក្សាទុកតួនាទីគ្រូបង្វឹកលោក Chris Wilder ទោះបីក្រុម ចាប់ផ្តើម​រដូវកាលនេះ ដ៏អាក្រក់បំផុតយ៉ាងណាក៏ដោយ។ក្រុមរហស្សនាមដាវធំពីរបានបន្តចាញ់ Southampton ក្នុងលទ្ធផល ៣ទល់និង០ កាលពីថ្ងៃអាទិត្យនិងមានតែមួយពិន្ទុពីការប្រកួត ១២ លើក បស់ពួកគេ។​ មានន័យថា Sheffield Unitedមិនដែលស្គាល់រសជាតិជ័យជំនះនោះទេ នៅរដូវកាលនេះ។

Wilder: Players 'weren't anywhere near good enough' in defeat

គេហទំព័រ The Sun បានចុះផ្សាយថាព្រះអង្គម្ចាស់ Abdullah bin Musa’ad ដែលជាម្ចាស់ក្លឹប Sheffield នៅតែ គាំទ្រដល់គ្រូបង្វឹកលោក Wilder ប្រសិនពួកគេធ្លាក់ចេញពីក្របខណ្ឌ Premier League នៅរដូវកាល នេះ យ៉ាងណាក៏ដោយ ។

Chris Wilder explains Rhian Brewster omission as Sheffield United, Swansea  City and Liverpool fans left mystified - Wales Online

ព្រះអង្គម្ចាស់នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតព្រះជន្ម៥៥ព្រះវស្សាមាន បន្ទូល បន្តថាៈ យើងនៅតែមានជំនឿចិត្ត ព្រោះ គាត់បានជួយអោយក្រុម​ឡើងមកលេងនៅក្រប​ខណ្ឌ Premier League ២លើករយៈពេល៣ឆ្នាំ ចុង ក្រោយនេះ។ ទោះបីជាក្រុម​យើងត្រូវកាត់ចេញ ហើយយើងត្រូវខាតបង់ តែខ្ញុំនៅតែគិតថាគាត់ (Wider) ជាអ្នក ចាត់ការល្អ បំផុតដើម្បីនាំយើង​ចេញ​ពីស្ថានភាពបច្ចុប្បន្ន៕

 

ប្រភពព័ត៍មាន៖ Goal