បរទេស៖ Fenerbahce បានធ្វើពិធីចូលរួមរំលែកទុក្ខដល់អ្នកគាំទ្រជាគូស្នេហ៏ដ៏ល្បីល្បាញ គឺ លោកតា Mumtaz Amca និងលោកស្រី Ihsan Teyzeដោយបោះពុម្ភរូបអ្នកទាំងពីរនៅលើក្រដាស់កាតុងយ៉ាងធំតាំងនៅជិតទីកន្លែងដែលអ្នកទាំងពីរធ្លាប់បានអង្គុយទស្សនាការប្រកួត។

គួរបញ្ជាក់ថាអ្នកគាំទ្រក្លឹប ទាំងពីររូបនេះបានលាចាកលោកទៅ ម្តងម្នាក់ពោលគឺលោកតា Amca បានស្លាប់កាលពីប៉ុន្មានឆ្នាំមុន ហើយមុនពេលលោកយាយ Teyzeដែលទើបទទួលមរណៈភាពកាលពីពេលថ្មីៗនេះ ។
គួរកត់សម្គាល់ថាគូស្នេហ៏វ័យចំណាស់នេះកម្រនឹងខកខានចូលទស្សនា ការប្រកួតនៅ កីឡដ្ឋាន Sukru Saracogluស្របពេលបច្ចុប្បន្នក្លឹបយក្សនៅលីកំពូលតួគីកំពុងបន្តការប្រកួតដោយលេងបិទទ្វារកីឡាដ្ឋានដើម្បីបង្កាការរីករាលដាលនៃមេរោគ Covid-១៩ ដែលមិនទាន់ធូរស្បើយនៅឡើយនោះ។
ក្លឹបបានសរសេរនៅលើបណ្តាញសង្គម Twitterរបស់ខ្លួនថាៈ មីងİhsanនិងពូMümtazនិងស្ថិតនៅក្នុងការចង់ចាំរបស់យើងនឹងនៅជាមួយយើងនៅថ្ងៃស្អែកដូចរាល់ ការប្រកួតទាំងអស់។អ្នកទាំងពីរស្ថិតនៅក្នុងចិត្តរបស់យើងយើងនិងមិនភ្លេចអ្នកទេ៕
ប្រភពព័ត៍មាន៖ Sportbible
