បរទេស៖ គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate សារភាពរូបលោករីករាយនឹងជួយ Wayne Rooney ជានិច្ចប្រសិនបើគេត្រូវការ។
អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស និងក្រុមបិសាចក្រហម Manchester United លោក Wayne Rooney បានទទួលតំណែងជាគ្រូបង្វឹកបណ្តោះអាសន្តរបស់ក្លឹប Derby Country កាលពីពេលកន្លងទៅ ហើយរូបលោកទើបតែបានដឹកនាំក្រុមរបស់ខ្លួនយកឈ្នះលើក្រុម Millwall កាលពីថ្ងៃអាទិត្យ។
លោក Southgate បានប្រាប់ The Sun ថា៖ “អ្វីដែលខ្ញុំអាចនិយាយបានពេលនេះគឺប្រសិនបើ Wayne Rooney ត្រូវការអ្វី ខ្ញុំគឺរីករាយជានិច្ចក្នុងការជួយរូបគេ”
“ពួកយើងទាំងអស់គ្នានៅទីនេះកំពុងតែព្យាយាមជួយគ្រូបង្វឹកសញ្ចាតិអង់គ្លេសវ័យក្មេងទាំងអស់នោះ”៕