បរទេស៖ គ្រូបង្វឹកក្រុម Bayern Munich លោក Hansi Flick បានសារភាពថារូបលោកមាន ការខកចិត្តបន្តិច​ដែរដែ​ល​ខកខានមិនបានជាប់ឈ្មោះជាគ្រូបង្វឹកឆ្នើមរបស់ FIFA។ ផ្ទុយទៅវិញពាននោះបានធ្លាក់ទៅលើដៃ​គ្រូប​ង្វឹក​ហង្ស​ក្រហម​ Liverpool លោក Jürgen Klopp ទៅវិញ។

We were a little disappointed' – Flick wanted FIFA top prize to cap Bayern  glory year - myKhel

គួរបញ្ជាក់ថាគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់លោក Flick បានចូលមកដឹកនាំក្លឹប Bavaria កាលពីពាក់កណ្តាលរដូវ​កាលមុន​នៅពេលក្រុម Bayern Munich បានចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Niko Kovac។  ក្រោយ ទទួល បាន​​តួនាទីនេះលោកបានជួយអោយក្រុម Bayern Munich  លើកពាន៣ក្នុងមួយរដូវកាលមានដូចជាៈ​ Bundesliga, DFB-Pokal និង Champions League។

Bayern boss Flick admits he was 'disappointed' to miss on FIFA's Best Coach  award to Klopp | Goal.com

ផ្ទុយពីលោក Jürgen Klopp បានឈ្នះពានរង្វាន់នេះកាល​ពីថ្ងៃ​ព្រហស្បតិ៍បន្ទាប់ពីបានដឹកនាំក្រុមហង្សក្រហម ឲ្យ ក្លាយជាជើងឯកលីកអង់គ្លេសលើកដំបូងក្នុងរយៈពេល ៣០ ឆ្នាំ។ ទោះយ៉ាងណាខ្សែប្រយុទ្ធឆ្នើម  Robert Lewandowski របស់ក្រុម Bayern Munich  បានឈ្នះពានខ្សែប្រយុទ្ធឆ្នើមស្របពេលអ្នកចាំទី Manuel Neuer ក៏ជាប់ជាអ្នកចាំទីឆ្នើមជាងគេនៅលើពិភពលោកផងដែរ៕

 

ប្រភពព័ត៍មាន៖ en.as