បរទេស៖ ក្លឹបយក្សនៅអាល្លីម៉ង់ Bayer Leverkusen មានបំណងចង់នាំយកខ្សែការពារឆ្វេងវ័យក្មេងដែលពោលពេញទៅដោយទេពកោសល្យរបស់ Manchester United កីឡាករ Brandon Williams នៅខែមករាខាងមុខ។

ខ្សែការពារវ័យ២០ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងគួរអោយចាប់អារម្មណ៍ខ្លាំងកាលពីរដូវកាលមុខ ដោយរូបគេអាចបង្ហាញខ្លួនអោយក្រុម Manchester United ដល់ទៅ៣៦ដង ប៉ុន្តែរូបគេហាក់បីជាដូចជាមិនសូវកាក់កបប៉ុន្មានទេ នៅរដូវកាលថ្មីនេះ ដោយរូបគេទើបតែចូលលេងបាន២៤៦នាទីប៉ុណ្ណោះ។
![]()
ក្រុម Bayer Leverkusen បច្ចុប្បន្នកំពុងតែស្វែងរកខ្សែការពារឆ្វេងម្នាក់មកជំនួសកន្លែងរបស់ Santiago Arias ដែលមានបញ្ហារបួសក្នុងរយៈពេលវែង ហើយបើយោងទៅតាមសារព័ត៍មាន Sky Sports បានចុះផ្សាយថាក្លឹប Bayer Leverkusen កំពុងតែសម្លឹងឃើញ Brandon Williams របស់ Man Utd ទៅបំពេញកន្លែងខ្វះខាតរបស់ខ្លួន ហើយពួកគេមិនមានគម្រោងទិញផ្តាច់តែម្តងទេ ដោយពួកគេមានគម្រោងខ្ចីជើងកីឡាកររូបនេះ ប៉ុន្តែបូករួមជាមួយនិងលក្ខខណ្ឌទិញផ្តាច់ពី Manchester United៕
ប្រភពព័ត៍មាន៖ 90min
