បរទេស៖ លោក Scott Parker គ្រូបង្វឹកក្រុម Fulham នឹងត្រូវអវត្តមានពីការបង្វឹកកូននិងនាំក្រុមជួបមួយSouthampton បន្ទាប់ពីរូបលោកត្រូវធ្វើចត្តាឡឺស័កខ្លួនឯងក្រោយពីសមាជិកក្នុង ក្រុមគ្រួសាររបស់លោកបានធ្វើតេស្តិ៍វិជ្ជរកឃើញមានមេរោគកូវីត Covid-១៩។

ទោះយ៉ាងណាលោក Parker អតីតខ្សែបម្រើក្រុមតោខៀវChelsea មានវ័យ៤០ ឆ្នាំបានធ្វើតេស្តិ៍អវិជ្ជមានជំងឺរលាកផ្លូវដង្ហើមនេះ ប៉ុន្តែរូបលោកត្រូវបានដាក់ខ្លួនឯងអោយនៅដាច់ដោយឡែកក្នុងសប្តាហ៍នេះ។ ដូច្នេះជំនួយការទូទៅលោក Stuart Gray និងគ្រូបង្វឹកក្រុមទី ១ លោក Matt Wells នឹងទទួលបន្ទុកដឹកនាំក្រុមនៅថ្ងៃសៅរ៍នេះ។

ប្រសិនជាលទ្ធផលអវិជ្ជមានក្រោយចត្តាឡឺស័កលោកParker និងត្រូវដឹកនាំក្រុមទៅសួរសុខទុក្ខក្រុមមាន់ខ្នាយមាស Tottenham Hotspur នៅថ្ងៃទី ៣០ ខែធ្នូខាងមុខ។ក្រោយពីដឹកនាំក្រុមឡើងមកលេងនៅលីកកំពូលកាលពីរដូវកាលមុនបច្ចុប្បន្ន Fulham នៅតែឈរនៅលេខរៀងទី ៣បាតតារាងក្រោយរកបានតែ ១០ ពិន្ទុពីការប្រកួតក្របខណ្ឌ Premier League ១៤ លើករបស់ពួកគេ៕
ប្រភពព័ត៍មាន៖ BBC
