បរទេស៖ ក្រុមបិសាចក្រហម Manchester United និង Tottenham Hotspur កំពុងត្រៀមប្រជែងគ្នាដើម្បី​ចុះហត្ថលេ​ខានាំយក ខ្សែការពារ Nikola Milenkovic ពីក្លឹប Fiorentina ។ គួរបញ្ជាក់ថាកីឡាករ​អន្តរជាតិស៊ែប៊ី​វ័យ២៣ឆ្នាំ​រូបនេះ​បានបង្ហាញទម្រង់លេងយ៉ាងល្អ និងមានឈ្មោះបោះសម្លេង នៅទ្វីបអឺរ៉ុបជាមួយសមត្ថភាពគួរឱ្យ​ចាប់​អារម្មណ៍នៅរដូវកាលនេះ។

Manchester United is considering to sign Fiorentina defender Nikola  Milenkovic - TechnoSports

Milenkovic ចាប់ផ្តើមអាជីពដំបូងជាមួយក្លឹប Partizan និងបានចូលរួមជាមួយ Fiorentina ជាផ្លូវការណ៏​នៅ​រដូវក្តៅឆ្នាំ ២០១៧ ស្របពេលរដូវកាលនេះ រូបគេបានអភិវឌ្ឍខ្លួនក្លាយជាកីឡាករជួរមុខ​ដ៏សំខាន់ម្នាក់​នៅក្រប​ខណ្ឌ Serie A ក្រោយជាប់ជម្រើសដំបូងដល់ទៅ១៤ប្រកួត ក្នុងចំណោមការប្រកួតសរុប១០០ដង ។

CM: Milan formulate €25-30m offer to beat Inter, Man Utd to defender after  meeting with agent - OneFootball

កិច្ចសន្យាបច្ចុប្បន្នរបស់Milenkovic នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២២ ស្របពេលFiorentina ត្រៀម​ពិចារណាលើសំណើរនាំយកខ្សែការពារកណ្តាលរូបនេះក្នុងតម្លៃប្រមាណ២៣លានផោន៕

 

ប្រភពព័ត៍មាន៖ Sportekeeda