បរទេស៖​ ការផ្ទេរយក Bruno Fernandes ពីក្លឹប Sporting CP កាលពីខែមករាដើមឆ្នាំ២០២០ របស់លោក  Ole Gunnar Solskjaer Manchester United ជារឿងមួយមិនខកបំណងនោះទេ ខណៈដែល​កីឡាករ​អន្តរជាតិព័រទុយហ្គាល់រូបនេះបានបំពេញតួនាទីបានល្អបំផុតនៅតំបន់ខ្សែបម្រើ និង លេង​បាន​ច្រើន​បំផុតសម្រាប់ក្រុមនៅឆ្នាំ២០២០ បន្ទាប់ពីប្រធានក្រុម Harry Maguire។

Rene Meulensteen names two players that could replace Bruno Fernandes |  Sportstons

ជាលទ្ធផលគួរជាទីមោទនៈកីឡាករវ័យ២៦ឆ្នាំរូបនេះបានរួមចំណែកជួយក្រុមគិតជាមធ្យមភាគដល់ទៅ ៥២ ភាគរយនៃគ្រាប់បាល់ស៊ុតបញ្ចូលទី។ លើកឡើងបញ្ហានេះ អតីតជំនួយការគ្រូបង្វឹក Rene Meulensteen​ ដែលធ្លាប់រួមការងារជាមួយ Sir Alex Ferguson Old Trafford ក្នុងកំឡុង​ពេល​ជោគជ័យ​បំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្លឹបចន្លោះឆ្នាំ២០០៧-២០១៣បានបញ្ចេញយោបល់​យល់ឃើញ​ថាបច្ចុប្បន្ននេះក្រុមពឹងផ្អែកខ្លាំងលើការច្នៃប្រឌិតលេងរបស់គាត់ ( Fernandes ) ។ ទោះយ៉ាងណា​ប្រសិន​​ជារូបគេ​អវត្តមានរបស់គេមានកីឡាករ២រូបគឺ Paul Pogba និង Donne Van De Beek អាចបំពេញ​តួនាទីនេះបាន។

Rene Meulensteen interview: Why Manchester United flopped after Ferguson  and working with Solskjaer - Manchester Evening News

អតីតគ្រូបង្វឹកហូឡង់បន្តថា៖ “ខ្ញុំពិតជាស្ងើចសរសើរចំពោះសមត្ថភាព និង កំលាំងរបស់គាត់ដែល​ហ៊ានធ្វើនិងប្រឈមកិច្ចការធ្ងន់ៗនិងព្យាយាមរកគ្រាប់បាល់ពីចំងាយ ពិសេសការ​ទាត់​បាល់ពិ​ន័យ​១១ម៉ែត្រ ។ ការពិតប្រសិនអវត្តមានរបស់គាត់ វានិង ជះឥទ្ធិពលដល់ទម្រង់លេងរបស់ក្រុម”៕

 

ប្រភពព័ត៍មាន៖ Metro