បរទេស៖ ក្លឹបយក្សនៅអុីតាលី AC Milan មានបំណងនាំយកខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Crystal Palace កីឡាករ Wilfried Zaha ទៅកាន់កីឡដ្ឋាន់ San Siro នាខែមករាខាងមុខនេះ ដើម្បីពង្រឹងក្រុមរបស់ខ្លួនដើម្បីប្រជែងពានរង្វាន់ Serie A។

AC Milan បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ១នៃតារាង Serie A ដោយខុសគ្នាដល់១០ពិន្ទុពីក្រុមជើងឯកកាលពីរដូវកាលមុខ Juventus ជាពិសេស AC Milan នៅមិនស្គាល់រស់ជាតិបរាជ័យម្តងនៅឡើយទេនៅរដូវកាលថ្មីនេះ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ AC Milan នឹងប្រឈមមុខនឹងគូរប្រជែងរបស់ខ្លួនមួយទៀតគឺ Inter Milan ដោយខុសតែមួយពិន្ទុប៉ុណ្ណោះ។ បើយោងទៅតាមសារព័ត៍មាន The Sun បានចុះផ្សាយថា AC Milan ទំនងជានាំយកកីឡាករណាម្នាក់នាខែមករាខាងមុខនេះ ដើម្បីរក្សាភាពរបស់ខ្លួនបន្ថែមទៀតនៅរដូវកាលនេះ ហើយគោលដៅចំបងរបស់ពួកគេនោះគឺជាកីឡាករ Wilfried Zaha របស់ Crystal Palace៕
ប្រភពព័ត៍មាន៖ 90min
