បរទេស៖ អតីតវីរបុរសរបស់ Liverpool លោក Jamie Carragher ផ្ញើសារឌឺដងតាមគណនី Twitter ដាក់មិត្តរួមការងាររបស់ខ្លួន Gary Neville ក្រោយពី Manchester United បរាជ័យក្រោយថ្វីជើងរបស់ Manchester City។

អតីតវីរបុរសរបស់ Man Utd លោក Gary Neville បានធ្វើបង្ហោះកាលពីថ្ងៃឆ្លងឆ្នាំកន្លងទៅអំពីក្រុម Man Utd ឡើងទៅឈរនៅកំពូលតារាងជាមួយក្រុម Liverpool ដែលមានពិន្ទុដូចគ្នា ដោយខុសគ្នាតែគ្រាប់បាល់ប៉ុណ្ណោះ ប៉ុន្តែក្រោយពី Man Utd បានធ្លាក់ពីពានរង្វាន់ Carabao Cup កាលពីយប់មិញ Jamie Carragher បានបង្ហោះនៅសារមួយជាមួយនឹងរូបភាព Gary Neville កាន់កែវស្រា រួចសរសេរ “អ្នកចូលរួមវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ!”។
Joint semi finalists! pic.twitter.com/2FI5O9PHZH
— Jamie Carragher (@Carra23) January 6, 2021
គួរបញ្ចាក់ផងដែរថាក្រោយយកឈ្នះ Man Utd ក្រុម Man City នឹងត្រូវប៉ះជាមួយនឹង Tottenham Hotspur នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup ខណៈពួកគេមានបំណងចង់ឈ្នះពានរង្វាន់មួយនេះ៤ឆ្នាំជាប់ៗគ្នា៕
ប្រភពព័ត៍មាន៖ One Football
