បរទេស៖ កីឡាករ Declan Rice បានប្រាប់មិត្តភ័ក្តិជិតស្និទរបស់ខ្លួនថារូបគេនិងជ្រើសរើសការចូលរួមលេងជាមួយក្លឹប Chelsea ជំនួសអោយ Man United និង ដើម្បីមានឪកាសលេងរួមក្រុមជាមួយមិត្តរួមជាតិអង់គ្លេស Mason Mount ផងដែរ យោងគេហទំព័រ The Mirror បានចុះផ្សាយ។

Man Utd hopes dashed as Declan Rice has clear idea of his future

Rice កីឡាករអន្តរជាតិអង់គ្លេសដែលអាចមានសមត្ថភាពលេងបានទាំងបម្រើ និង ការពារ  បានបង្ហាញខ្លួនចំនួន ១២៨ ចាប់តាំងពីចូលរួមជាមួយក្រុមញញួរធំ West Ham ជាលើកដំបូងនៅក្នុងឆ្នាំ ២០១៧ និងក្លាយ​ជាសមាជិសំខាន់មិនអាច​ខ្វះ​បានសម្រាប់ក្រុមលោក David Moyes នៅក្នុងរដូវកាលថ្មីៗនេះ។ជាមួយទម្រង់លេងល្អគួរចាប់អារម្មណ៏ កីឡាករ​កំពស់ខ្ពស់វ័យ ២១ ឆ្នាំរូបនេះក៏ត្រូវ បានក្រុមជម្រើសជាតិតោកំណាចអង់គ្លេសកោះហៅក្រុម ក្នុងឆ្នាំ ២០១៩ ដោយ​បង្ហាញ​ខ្លួនចូលលេងបាន ១៣ ប្រកួត។

Declan Rice makes Man Utd transfer decision amid ongoing Chelsea interest -  Mirror Online

ក្រោយទទួលបានការចាប់អារម្មណ៏ខ្លាំងនៅរយៈពេល២ឆ្នាំចុងក្រោយអតីតកីឡាករយុវជនថ្នាល Chelsea ចន្លោះឆ្នាំ ២០០៦-២០១៤ មុនពេលផ្លាស់ទៅ West Ham ក្នុងវ័យ១៦ឆ្នាំ បាន បង្ហាញពីចេតនាចង់វិលត្រលប់ទៅកាន់អតីត​ក្លឹបរបស់​ខ្លួនវិញក្រោយចាកចេញ៦ឆ្នាំ៕

 

ប្រភពព័ត៍មាន៖ Metro