បរទេស៖ ក្រុម Real Madrid បានរងបរាជ័យដ៏មិននឹកស្មានដល់ក្នុងការប្រកួតពានអេស្ប៉ាញ Super Cup កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលក្រុម Athletic Bilbao ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ ក្នុងការប្រកួតក្របខ័ណ្ឌ La Liga ក្នុងទីក្រុង Malaga ដើម្បីឈានទៅជួបក្រុម Barcelona ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ។
កីឡាករ Raul Garcia បានស៊ុតបាល់បញ្ចូលទី២គ្រាប់ នៅតង់ទី១ ដោយគ្រាប់បាល់ទី២ គឺជាការស៊ុតប៉េណាល់ទី ហើយបើទោះបីខ្សែប្រយុទ្ធ Karim Benzema បានវាយបកបាន១គ្រាប់វិញសម្រាប់ក្រុមម្ចាស់ការពារជើងឯកមួយនេះក៏ដោយ ប៉ុន្តែ ក្រុម Bilbao បានរក្សាការការពារយ៉ាងល្អ ដើម្បីដណ្តើមបានជ័យជម្នះដ៏កក់ក្តៅក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកថ្មី Marcelino Garcia Toral។ ក្រុម Bilbao ទើបតែបានរងបរាជ័យក្នុងលទ្ធផល ៣-២ ក្រោមស្នាដៃក្រុម Barca ក្នុងការប្រកួតក្របខ័ណ្ឌ La Liga កាលពីសប្តាហ៍មុន ខណៈដែល Lionel Messi បានស៊ុតបាល់បញ្ចូលទី២គ្រាប នៅកីឡដ្ឋាន San Mames ប៉ុន្តែ ពួកគេនឹងទទួលបានឱកាសក្នុងការសងសឹកលើក្រុមរបស់លោក Ronald Koeman វិញ នៅចុងសប្តាហ៍នេះ រួមទាំងពានមួយដែលត្រូវដណ្តើមយក ក្នុងទីក្រុង Seville ផងដែរ។
លោក Zinedine Zidane បានបញ្ជាក់ថា លោកមិនមែនកំពុងតែព្យាយាមរកលែសឡើយ នៅពេលដែលលោកបានរិះគន់សភាពនៃទីលានប្រកួត បន្ទាប់ពីការបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុម Osasuna៕
ប្រភពព័ត៌មាន៖ Channel News Asia


