បរទេស៖ ក្លឹបយក្សនៅអុីតាលី AC Milan ត្រូវបានគេរាយការណ៍ថាខិតជិតចុះកុងត្រាបានខ្សែការពារ Fikayo Tomori របស់ក្លឹប Chelsea ហើយ។

Fikayo Tomori: 5 Things to Know About Chelsea's Defensive Starlet | 90min

កីឡាករ Fikayo Tomori មិនសូវជាមានឱកាសបានបង្ហាញខ្លួនញឹកញាប់ប៉ុន្មានទេសម្រាប់ក្រុម Chelsea នៅរដូវកាលនេះ ដោយរូបគេទើបចូលលេងបាន៤ដងប៉ុណ្ណោះ។

Frank Lampard on Fikayo Tomori rejecting West Ham and why Chelsea  defender's absence is normal - football.london

បើយោងទៅតាមអ្នកសារព័ត៍មានដ៏ល្បីឈ្មោះ Fabrizio Ramano បានបង្ហោះក្នុងគណនី Twitter របស់ខ្លួនថាកីឡាករ Fikayo Tomori នឹងចូលរួមជាមួយនឹងក្លឹប AC Milan ក្នុងលក្ខខណ្ឌខ្ចីជើង បូករួមជាមួយនឹងលក្ខខណ្ឌទិញផ្តាច់ ដោយគិតជាទឹកប្រាក់ប្រមាណជាង៣០លានផោន។ គេរំពឹងថាកិច្ចព្រមព្រៀងផ្សេងៗទាក់ទងនឹងផ្ទេរខ្សែការពាររូបនេះទៅកាន់ទឹកដី San Siro នឹងបញ្ចប់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕

 

ប្រភពព័ត៍មាន៖ OneFootball