បរទេស៖ ក្លឹបយក្សនៅបារាំង Paris Saint-Germain ត្រូវគេរំពឹងថានឹងរៀបចំសំណើរអោយក្លឹប Tottenham Hotspur ទាក់ទងនឹងការចុះកុងត្រាយកខ្សែបម្រើ Dele Alli៕
ខ្សែបម្រើ Dele Alli មិនមែនជាកីឡាករសំខាន់របស់ក្លឹប Hotspur ទៀតទេ ក្រោមការដឹកនាំរបស់លោក Jose Mourinho ខណៈរូបគេទំនងចាកចេញពីក្លឹបនាពេលឆាប់ៗខាងមុខនេះ។
បើយោងទៅតាម Daily Mirror បានអោយដឹងថាក្លឹប PSG នឹងរៀបចំសំណើរទៅអោយក្លឹប Tottenham Hotspur ដើម្បីនាំយកកីឡាករ Dele Alli មកកាន់ទឹកដី Le Parc des Princes ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែមករានេះ៕
ប្រភពព័ត៍មាន៖ Sportsmole