បរទេស៖ Real Betis មានបំណងចង់ចុះកុងត្រាខ្ចីជើងខ្សែប្រយុទ្ធ Odion Ighalo ពីក្រុមបិសាចក្រហម Man United ស្របពេលកិច្ចសន្យាកីឡាករវ័យ ៣១ ឆ្នាំនៅ Old Trafford និងត្រូវអស់សុពលភាពពីក្លឹប Shanghai Shenhua នៅចុងខែមករានេះ ស្របពេលក្រុមកំពុងឈរនៅកំពូលតារាងក្របខណ្ឌ Premier League មិនមានបំណងបន្តកិច្ចសន្យាថ្មីអោយក្រុម។
ដូច្នេះកីឡាករអន្តរជាតិនីហ្សេរីយារូបនេះអាចវិលត្រឡប់ទៅលីកកំពូលចិនវិញនៅខែកុម្ភៈ ប៉ុន្តែយោងប្រភពពត៌មានអេស្បាញ Estadio Deportivo បានចុះផ្សាយថា Ighalo គ្មានបំណងត្រលប់ទៅលេងនៅលីកកំពូលចិន Chinese Super League វិញនោះទេ។
ប្រភពខាងលើបន្តថាក្លឹបនៅលីគកំពូលអេស្បាញ ចង់ខ្ចីជើងកីឡាករ ដែលមានបទពិសោធន៍រូបនេះ និង អាចទិញដាច់អចិន្ត្រៃយ៍នៅចុងបញ្ចប់នៅរដូវកាល ២០២០-២០២១ អាស្រ័យលើសមត្ថភាពជាក់ស្តែង។ ទោះយ៉ាងណាក្រុមគ្រូបង្វឹកលោក Manuel Pellegrini ត្រូវប្រឈមនិងការប្រកួតប្រជែងចង់បានពីក្លឹបនៅលីកកំពូលអាមេរិក MLS និង អ៊ីតាលីSerie Aដែលពួកគេទាំង នោះក៏ចាប់អារម្មណ៏ចង់បានIghalo ផងដែរ៕
ប្រភពព័ត៍មាន៖ Sportsmole