បរទេស៖ គេហទំព័រ The Sun បានអោយដឹងថាក្រុមបិសាចក្រហម Manchester United កំពុងតែនាំមុខគេក្នុងការប្រជែង​យក​កីឡាករវ័យក្មេង Christoph Baumgartner ពីក្លឹប Hoffenhiem នៅលីកកំពូល Bundesliga របស់​អាឡឺម៉ង់។

Man Utd news: Summer bid for Christoph Baumgartner increasingly likely |  Metro News

ទោះយ៉ាងណាម្ចាស់ជើងឯកអង់គ្លេស២០សម័យត្រៀមបញ្ចេញកីឡាករមួយចំនួនដែលក្លឹបចាត់ទុក ថាលើសតម្រូវការមានដូចជាៈJesse Lingard,Brandon WilliamនិងFacundo Pellistriមុនពេលទីផ្សារដោះដូរ បិទដំណើរការនៅចុងខែមករានេះ។ ខ្សែបម្រើមានវ័យទើបតែ ២១ ឆ្នាំរូបនេះ ត្រូវបានគេប្រៀបធៀប ថាមានទម្រង់លេងល្អបំផុតដូចទៅហ្នឹង​អតីត​ខ្សែ​បម្រើប្រវត្តិសាស្រ្តក្រុមChelsea គឺកីឡាករ Michael Ballack ដូច្នេះដែរ។

Who is reported Manchester United target Christoph Baumgartner? - United In  Focus

Baumgartner បានឈានជើងជាន់ទឹកដី Hoffenheim ពេលមានវ័យត្រឹមតែ១៦ ឆ្នាំក្នុងឆ្នាំ ២០១៧ ហើយ​ចូលលេងឈុតធំលើកដំបូងដោយអតីតគ្រូបង្វឹក Julian Nagelsmann ដោយរកបាន៧ គ្រាប់ក្នុងការ​បង្ហាញ​ខ្លួន ២៨ លើកក្នុងរដូវកាលដំបូង។រដូវកាលនេះរូបគេរកបាន ៥ គ្រាប់ក្រោយបង្ហាញខ្លួន ២៥ ប្រកួតនិង​បង្កើត​ឪកាស​បាន ៧ លើកព្រមទាំងធ្លាប់បង្ហាញខ្លួនចូលលេងអោយក្រុមជម្រើសជាតិអូទ្រីស ៥ ដង កាលពីឆ្នាំមុននិងបាន​ស៊ុត​បាល់​បញ្ចូលទីពីរគ្រាប់ដំបូងពេលប្រកួតជាមួយរូម៉ានីនិងក្រិក៕

 

ប្រភពព័ត៍មាន៖ Daily Mail