បរទេស៖ អតីតខ្សែបម្រើស្លាប Owen Hargreaves របស់ក្រុមបិសាចក្រហម Manchester United បានទទូចអោយគ្រូបង្វឹកថ្មីក្រុមតោខៀវ Chelsea លោក Thomas Tuchel គួរដាក់អោយកីឡាករសំខាន់៤រូបចូលលេងជម្រើស១១នាក់ដំបូងនោះក្រុមនិងអាចរកឃើញជ័យជំនះជាលើកដំបូងឃើញហើយ។

គួររំលឹកថាគ្រូបង្វឹកអាឡឺម៉ង់រូបនេះ បានដឹកនាំក្រុមទទួលលទ្ធផលបានត្រឹមស្មើគ្នាជាមួយ Wolves ក្រោយដឹកនាំការប្រកួតលើកដំបូង នៅឯទឹកដី Stamford Bridge។ ខ្សែបម្រើ Mason Mount និង Christian Pulisic ព្រមទាំងខ្សែការពារស្តាំ Reece James និងខ្សែប្រយុទ្ធ Timo Werner មិនត្រូវបានដាក់អោយចូលលេងនិងអង្គុយក្នុងនាមកីឡាករបម្រុងសម្រាប់ការប្រកួតនេះ។
Hargreaves បានប្រាប់ Premier League Production យ៉ាងដូច្នេះថា៖ «Christian Pulisic ខ្ញុំគិតថាគាត់នឹងលេង Reece James ក៏ដូចគ្នា។ តែសម្រាប់ Timo Werner ខ្ញុំមានការភ្ញាក់ផ្អើលដែលគាត់មិនបានលេង រួមជាមួយ Mason Mount ។ដូច្នេះការប្រកួតបន្ទាប់និងខុសប្លែកគ្នាហើយល្អជាងមុនប្រសិនដាក់អោយពួកគេចូលលេងព្រមគ្នា»៕
ប្រភពព័ត៍មាន៖ Metro
