បរទេស៖ Jerome Boateng ខ្សែការពារកណ្តាលក្លឹប Bayern Munich បានចាកចេញពីជំរុំហ្វឹកហាត់ និងត្រូវខកខានការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup នៅប្រទេសកាតា ជាមួយក្រុម Tigres របស់មិកស៊ិកនៅថ្ងៃព្រហស្បត្ត៏នេះបន្ទាប់ពីអតីតមិត្តស្រីរបស់ខ្លួនបានទទួលមរណៈភាព។

តារាម៉ូដែលដ៏ល្បីល្បាញសញ្ជាតិប៉ូឡូញនាង Kasia Lenhardt ត្រូវបានប៉ូលីសអាឡឺម៉ង់បញ្ជាក់ថាបាន ស្លាប់កាលពីយប់ថ្ងៃអង្គារនៅអគារមួយនៅក្បែរទីក្រុងប៊ែរឡាំងប្រទេសអាឡឺម៉ង់នៅក្នុងវ័យ ២៥ ឆ្នាំ។ សាកសពរបស់នាង Lenhardt ត្រូវបានប្រទះឃើញនៅវេលាម៉ោង៨:៣០យប់នាថ្ងៃអង្គារ ខណៈសមត្ថកិច្ចបានសន្និដ្ឋានជំហ៊ានដំបូងថាជាការធ្វើអត្តឃាតខ្លួនឯង។

មានន័យថាព្រឹត្តការណ៏ដ៏សោកសៅនេះបានកើតឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីនារីរងគ្រោះ និងអតីតខ្សែការពារក្លឹបMan.City រូបនេះ បានប្រកាសចែកកផ្លូវគ្នាជាផ្លូវការណ៏នៅលើបណ្តាញសង្គម៕
ប្រភពព័ត៍មាន៖ Goal
