បរទេស៖ ខ្សែការពារឆ្នើម David Alaba របស់ក្លឹប FC Bayern Munich បានផ្ញើសារលាអ្នកគាំទ្រ ក្រោយរូបគេសម្រេចចិត្តចាកចេញនៅពេលចប់រដូវកាលនេះ។
David Alaba បាននិយាយថា៖ «ខ្ញុំបានធ្វើការសម្រេចចិត្តហើយថាខ្ញុំនឹងចាកចេញពេលចប់រដូវកាលនេះ ហើយព្យាយាមស្វែករកអ្វីថ្មី។ វាមិនមែនជាការសម្រេចចិត្ដដែលស្រួលទេ ព្រោះខ្ញុំបាននៅទីនេះរយៈពេល១៣ឆ្នាំហើយ ហើយក្លឹបមួយនេះមានន័យខ្លាំងណាស់សម្រាប់ខ្ញុំ»។
David Alaba នឹងផុតកុងត្រានៅ Bayern Munich នារដូវក្តៅនេះ។ Alaba បានចំណាយពេលនៅ Bayern អស់រយៈពេល ១៣ ឆ្នាំមកហើយ ដោយបានឈ្នះពានរង្វាន់ Bundesliga ចំនួន ៩ ដងនិងពានរង្វាន់ Champions League ចំនួន ២ដង។ ក្លឹប Real Madrid, Barcelona, PSG, Chelsea, Manchester United និង Manchester City សុទ្ធសឹងតែជាក្លឹបតែត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍នឹងខ្សែការពាររូបនេះ៕
ប្រភពព័ត៍មាន៖ Skysports