បរទេស៖ លោក Thomas Tuchel គ្រូបង្វឹករបស់ក្លឹប Chelsea ត្រូវបានគេរាយការណ៍ថារូបលោកជាអ្នកគាំទ្ររបស់ខ្សែបម្រើ Frank Kessie របស់ AC Milan ហើយថែមទាំងមានក្តីស្រមៃចង់នាំយកខ្សែបម្រើរូបនេះមកកាន់ទឹកដី Stamford Bridge ថែមទៀតផង។

Chelsea បានបង្ហាញទម្រង់លេងបានយ៉ាងល្អក្រោយពីតែងតាំងលោក Thomas Tuchel ធ្វើជាគ្រូបង្វឹកជំនួសលោក Frank Lampard ដោយ៦ប្រកួតរូបលោក Tuchel អាចដឹកនាំ Chelsea ឈ្នះ៥ដងនឹងស្មើតែម្តងប៉ុណ្ណោះ។

បើយោងតាម II Milanista អះអាងថា Kessie អាចនឹងក្លាយជាគោលដៅសំខាន់របស់លោក Tuchel នៅរដូវកាលក្រោយ៕
ប្រភពព័ត៍មាន៖ Sportsmole
