បរទេស៖ ខ្សែការពារ Jarrad Branthwaite របស់ក្រុម Everton បានទទួលការចាប់អារម្មណ៍ពីសំណាក់ក្រុម​បិសាច​ក្រហម Man United យោងគេហទំព័រ Daily Mail បានចុះផ្សាយ។

Image result for Jarrad Branthwaite to man utd

ក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យ​មានផែនការច្បាស់លាស់ និង ចក្ខុវិស័យវែងឆ្ងាយក្រោយមើលឃើញ​ថាកីឡា​ករវ័យ ១៨ ឆ្នាំសញ្ជាតិអង់គ្លេស​​រូបនេះនិងអាចអភិវឌ្ឍសមត្ថភាពរីកចម្រើនប្រសិនទទួល​បាន​បណ្តុះ​បណ្តាលជាមួយពួកគេ។យ៉ាងណាមិញគ្រូបង្វឹក Everton លោក Carlo Ancelotti​ ធ្លាប់បានដាក់អោយរូបគេ ចូលលេងឈុតធំជាលើកដំបូងពេលជួប Wolver កាលពីខែមិថុនា ឆ្នាំមុន និង បន្តចូលលេងនៅ Premier League សរុបបាន៤ប្រកួត។

Image result for Jarrad Branthwaite to man utd

កីឡាករមានកាយសម្បទាល្អពោលគឺមានកំពស់១,៩៦ ម៉ែត្រ និងមានវ័យក្មេង Branthwaite បច្ចុប្បន្ន​កំពុង​លេងក្នុងលក្ខណ្ឌខ្ចីជើងជាមួយក្រុមពីក្របខណ្ឌ Champion Shipគឺក្រុម Blackburn Rovers បាន​ចូល​រួម​ជា​មួយ​​ក្លឹប Everton ពីក្រុមនៅលីកលំដាប់ទី៤ Carlisle ក្នុងតម្លៃត្រឹមតែ ១ លានផោនប៉ុណ្ណោះកាលពី ឆ្នាំ ២០២០៕

 

ប្រភពព័ត៍មាន៖ Daily Mail