បរទេស៖ កីឡាករ Angelino បានអះអាងថាអតីតអ្នកចាត់ការទូទៅរបស់ខ្លួនលោក Pep Guardiola បានសំលាប់ ទំនុក​ចិត្តរបស់គេកំឡុងពេលប្រកបអាជីពនៅកីឡាដ្ឋាន Etihad Stadium នាពេលកន្លងមក។​ខ្សែការពារ​ស្លាបឆ្វេង​សញ្ជាតិអេស្ប៉ាញរូបនេះបង្ហាញខ្លួនបានតែ ១២ ប្រកួតប៉ុណ្ណោះបន្ទាប់ពីចូលរួមជាមួយ Man City នៅរដូវក្តៅឆ្នាំ ២០១៩ មុនពេលត្រូវបានក្រុមអាល្លឺម៉ង់ RB Lepzig ខ្ចីជើង និងទិញផ្តាច់ជាអចិន្រ្តៃយ៏នៅឆ្នាំ២០២១។

Angelino rejoins Man City from PSV Eindhoven

Angelino ធ្លាប់ជាកីឡាករដែលដុះដាលចេញពីយុវជនថ្នាល Man City ផងដែរ មុនពេលត្រូវក្លឹប PSV ទិញយក ទៅរួមក្រុមនៅឆ្នាំ២០១៨។​ Angelino បានបកស្រាយយ៉ាងដូច្នេះថា៖ «ខ្ញុំបានរៀនសូត្រពីគាត់ច្រើន ប៉ុន្តែទីបំផុតមិនអាចចូលលេងនិង​ត្រូវ​សម្រាកដល់ទៅ៦ខែ ។ ការពិតខ្ញុំពិតជាមិនចង់អង្គុយបម្រុងទេ ព្រោះខ្ញុំមានពេលសម្រាកច្រើនកន្លងមកហើយ»។

Bundesliga | Angelino rejoins RB Leipzig on loan from Manchester City

ទោះយ៉ាងណាកីឡាករវ័យ ២៤ ឆ្នាំរូបនេះបានទទួលជោគជ័យក្រោមការដឹកនាំរបស់គ្រូប​ង្វឹកវ័យក្មេងលោក Julian Nagelsmann និងបានជួយក្រុមឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន៕

 

ប្រភពព័ទ៍មាន៖ Sportsmole