បរទេស៖ ក្រុមបិសាចក្រហម Man Utd សម្តែងការចាប់អារម្មណ៏ចង់ចុះហត្ថលេខានាំយកកីឡាករ Pau Torres ពីក្លឹប Villarreal អំឡុងពេលទីផ្សារដោះដូរកីឡាករនិងបើកនៅពេលបញ្ចប់រដូវកាលនេះ យោងគេហទំព័រEurosport បានចុះផ្សាយ ។គ្រូបង្វឹកលោក Ole Gunnar Solskjaer មានបំណងទិញខ្សែការពារកណ្តាលថ្មីម្នាក់ទៀតមុនយុទ្ធនារដូវកាលថ្មី ២០២១-២០២២ ចាប់ផ្តើមដើម្បីយកមករួម ដៃគូជាមួយប្រធានក្រុម Harry Maguire។
![]()
ក្រៅពីកីឡាករអេស្បាញវ័យ២៤ឆ្នាំខាងលើនៅមានកីឡាករ Jules Kounde របស់ក្រុម Sevilla ក៏មានទំនាក់ទំនង ពីក្រុម ម្ចាស់ជើងឯកអង់គ្លេស២០សម័យខាងលើផងដែរ។ទោះយ៉ាងណា Man Utd មិនបានត្រៀមចំណាយទឹកប្រាក់សម្រាប់ខ្សែការពារសញ្ជាតិបារាំងនៅទឹកប្រាក់ដល់ទៅ ៦៨ លានផោនរូបនេះទេ។ប្រភពខាងលើបន្តថា៖ «Torres បានក្លាយជាអាទិភាពសម្រាប់គ្រូបង្វឹកសញ្ជាតិន័រវេលោក Solskjaer ក៏ព្រោះតែរូបគេមានតម្លៃ ទិញផ្តាច់កុងត្រាត្រឹមតែ៤៣ លានផោនប៉ុណ្ណោះ»។

នៅក្នុងប៉ុន្មានខែថ្មីៗនេះ Real Madrid ក៏ធ្លាប់បានបង្ហាញពីចេតនាចង់បានរូបគេមកជំនួសកីឡាករកាន់ឆ្នាំនិងជាប្រធានក្រុម Sergio Ramos ស្របពេល Arsenal បង្ហាញការចាប់អារម្មណ៍ក្រោយពីខ្សែការពាររូបនេះបង្ហាញទម្រង់លេងគួរចាប់អារម្មណ៏ដោយ ស៊ុតបាល់បញ្ចូលទីចំនួនពីរគ្រាប់ក្នុងការបង្ហាញខ្លួន ២៩ ប្រកួតអោយក្រុម Villareal នៅរដូវកាល ២០២០-២០២១នេះ៕
ប្រភពព័ត៍មាន៖ Sportsmole
