បរទេស៖ Oscar អតីតកីឡាករក្រុមតោខៀវ​ Chelsea បានបង្ហាញពីបំណងប្រាថ្នាចង់វិលត្រឡប់មកកាន់ទឹកដី Stamford Bridge ​វិញក្រោយចាកចេញ ៤ ឆ្នាំជាមួយនិងតម្លៃខ្លួនផ្ទេរនូវទឹកប្រាក់​ប្រមាណ ៦០ លានផោន ដើម្បីទៅកើប​លុយនៅក្លិបនៅលីកកំពូលចិនគឺ Shanghai SIPG។

What has happened to Oscar? The ex-Chelsea wonderkid paid £21m a year in  China | Goal.com

ខ្សែបម្រើស្លាបក្រុមជម្រើសជាតិប្រេស៊ីលរូបនេះធ្លាប់បានបង្ហាញខ្លួនចូលលេងអោយ Chelseaចន្លោះ​ឆ្នាំ២០១២​-២០១៧  មុនពេលទៅប្រកបអាជីពនៅក្លឹបនាទ្វីបអាស៊ីដោយបង្ហាញខ្លួនចំនួន ២០៣ ប្រកួតនិងជួយក្លឹបឈ្នះ​ពាន​ Premier League ពីរដងនិងពានរង្វាន់ Europa League ១ដង។ យ៉ាងណាមិញការផ្សងព្រេង​ទៅទ្វីប​ទី៣​ក្នុងអាជីពនៅឆ្នាំ២០១៧អូស្ការក៏ទទួលបានជោគជ័យស្រដៀងគ្នានេះដែរនៅក្នុងប្រទេសចិនប៉ុន្តែបច្ចុប្បន្នឈានចូលវ័យ ២៩ ឆ្នាំOscarមានក្តីស្រម៉ៃចង់វិលត្រលប់មកលេង​នៅអតីតក្លឹបដែលមាន មូលដ្ឋាន នៅភាគខាង​លិច​ទីក្រុង​​ឡុងសាជាថ្មីឡើងវិញ។

Brazil Star Oscar Wants to Return to Chelsea Once China Stint is Over |  ht_media

Oscar បានប្រាប់គេហទំព័រ TalkSport យ៉ាងដូច្នេះថា៖ «ខ្ញុំគិតអំពីការបញ្ចប់អាជីពនៅ Chelsea ព្រោះខ្ញុំមាន​ពេល​វេលាល្អៗ នៅទីនោះច្រើន ។ ក្លឹបបានជួយខ្ញុំក្នុងការអភិវឌ្ឍសមត្ថភាព ពិសេសបានបំពេញក្តីសុបិនចង់លេងនៅ Champions League ហើយពួកគេបានជួយខ្ញុំអោយលេងនៅ World Cup និងឈ្នះពាន Premier League ផងដែរ»៕

 

ប្រភពព័ត៍មាន៖ Goal