បរទេស៖ ក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក Bayern Munich កំពុង​តែ​ចាំ​យ៉ាង​អន្ទះ​សារ​ទៅលើ​ភាព​រឹង​មាំ​​របស់​ប្រធានក្រុម Manuel Neuer និង​ខ្សែ​បម្រើស្លាប Kingsley Coman សម្រាប់​ការ​ប្រកួតក្រ​ប​ខ័ណ្ឌ Champions League វគ្គ១៦​ក្រុម​ចុងក្រោយ​របស់​ពួក​គេ​ជាមួយនឹងក្រុម Lazio នៅ​រាត្រីនេះ​។ ក្រុម Bayern កំពុង​តែ​នាំមុខ ៤-១ ពីការ​ប្រកួត​កាលពី​ជើង​ទី​១ នៅមុន​ពេល​ការ​ប្រកួត​ជើង​ទី​២​នៅកីឡដ្ឋាន Allianz Arena​។

ក្នុង​សន្និសីទ​សារ​ព័ត៌​មានកាលពីថ្ងៃ​អង្គារ លោក Hansi Flick ដែល​ជា​គ្រូបង្វឹក​ បាន​ឲ្យដឹងថា៖ «Kingsley មាន​បញ្ហា​ដាច់ដុំ ហើយ Neuer មាន​ជំ​ងឺ​ផ្តាសាយ ហេតុនេះ យើង​បាន​យក​ពួក​គេ​ចេញពី​ក្រុម​ដែលហ្វឹក​ហាត់នៅថ្ងៃនេះ​»​។ អ្នក​ចាំ​ទី​អន្តរ​ជាតិ​អាល្លឺ​ម៉ង់ Neuer មិនបាន​ចូល​រួមក្នុង​វគ្គ​ហ្វឹកហាត់ឡើយ ស្រ​បពេល​ដែល Coman បាន​រត់​តែ​ម្នាក់​ឯង​ក្នុង​រយៈ​ពេល​ដ៏ខ្លី​។ លោក Flick បាន​បញ្ជាក់​បន្ថែម​ថា៖ «យើង​ត្រូវ​តែ​រង់​ចាំ ប៉ុន្តែ សង្ឃឹម​ថា ពួកគេ​មិន​មាន​អីឡើយ​»​។

ប្រសិន​បើ Neuer មិន​ចូលលេង អ្នក​ចាំ​ទី​បម្រុ Alexander Nuebel អាច​នឹង​បង្ហាញខ្លួនក្នុង​ជម្រើស​ដំបូង​ជាលើក​ទី​៣​របស់​គេ​នៅ​រដូវ​កាល​នេះ​។ កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ មិន​សប្បាយ​ចិត្ត​ឡើយ​ចំពោះការ​មិន​សូវ​មាន​ឱកាសក្នុងការចូលលេងនៅ Bayern ចាប់​តាំងពី​ផ្ទេរមកពីក្លិប Schalke កាលពីឆ្នាំ​មុន និង​ត្រូវ​បាន​ទាក់​ទង​ឲ្យ​លេង​ជាកីឡាករ​កម្ចីនៅ Monaco របស់​ក្រប​ខ័ណ្ឌ Ligue 1​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia