បរទេស៖ ក្រុមហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍បានចូលរួមជាមួយក្រុម Arsenal និង Tottenham Hotspur ក្នុងការប្រជែងគ្នាចុះហត្ថលេខាលើខ្សែបម្រើ Sander Berge របស់ក្លិប Sheffield United។

កីឡាករអន្តរជាតិន័រវែសរូបនេះបានចូលរួមជាមួយ Sheffield United ពី Genk ក្នុងតម្លៃខ្លួន ២២ លានផោនកាលពីរដូវក្តៅកន្លងទៅ ដោយបង្ហាញខ្លួនបានត្រឹមតែ ១៣ ប្រកួតប៉ុណ្ណោះសម្រាប់ក្រុម Sheffield រដូវកាលនេះ។ Berge បានអវត្តតាំងពីខែធ្នូមកម្លេះដោយសារបញ្ហារបួសសរសៃពួរ ប្រសិនរូបប្រហែលជាអាចនឹងសម្រេចចិត្តចាកចេញពី Sheffield ព្រោះបច្ចុប្បន្នក្លឹបមួយកំពុងតែខិតជិតទៅកាន់លីគ២នៅអង់គ្លេសវិញហើយ។ ទោះបីជាគាត់បានបង្ហាញខ្លួនតិចតួចក៏ដោយក៏មានក្រុម Arsenal និង Spurs បានចាប់អារម្ម៍លើកីឡាករវ័យ ២៣ ឆ្នាំរូបនេះ ដែលការវាយតម្លៃថាការផ្ទេរមួយនេះអាចជាតម្លៃប្រហែល ២២ លានផោនដដែល។

បើយោងទៅតាម Eurosport បានបង្ហាញថា Liverpool ក៏កំពុងឈានទៅរកការចុះហត្ថលេខាលើ Berge ដែល ដោយលោក Jurgen Klopp មើលឃើញថាវាគឺជាជម្រើសដ៏ល្អបំផុត និងមានតំលៃសមរម្យក្នុងការជំនួសលោកន្លែងរបស់ Georginio Wijnaldum ដែលទំនងចាកចេញនៅរដូវក្តៅខាងមុខនេះ៕
ប្រភពព័ត៍មាន៖ Sportsmole
