បរទេស៖ Man City និងត្រៀមជួប Tottenham វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Carabao Cup និងស្ថិតក្នុងវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ FA Cup ដោយត្រូវជួប Everton នៅចុងសប្តាហ៍នេះជាមួយនិងគម្លាត ១៤ ពិន្ទុឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League។

បើទោះបីជាមានឪកាសច្រើនក្នុងការលើកពានដល់ទៅ៣លោក Owen Hargreaves យល់ឃើញថាក្រុម Man City និងពើបប្រទះផលលំបាក។ អតីតខ្សែបម្រើ Man Utd រូបនេះជឿជាក់ថាអតីតក្លឹប Bayern Munich បានប្រាប់គេហទំព័រ BT Sports ថា៖ «ម្ចាស់ជើងឯកអាឡឺម៉ង់គឺជាក្រុមតែមួយគត់ដែលអាចបញ្ឈប់ពួកគេក្នុងការសម្លឹងឃើញឪកាសឈ្នះពានរហូតដល់ទៅ៤ក្នុងមួយរដូវកាលនេះ»។ ទោះបីជា Man City រឹងមាំតែពួកគេប្រៀបដូចជាក្រុមមួយងាយនិងផ្តួលដូចជា ពេលជួប Man Utd។ ដូច្នេះពួកគេនិងស្គាល់បរាជ័យពេលជួប Bayern Munich។ បើទោះបីជា Man City ទើបតែឆ្លងផុតទៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ទ្វីបអឺរ៉ុប Champion League និង បង្កើតកំនត់ត្រាឈ្នះ ២១ ប្រកួតជាប់ៗ គ្នានៅ Premier League តែបានបញ្ចប់កំនត់ត្រាឈ្នះនោះក្រោមថ្វីជើង Man Utd កាលពីដើមខែ។
ទោះយ៉ាងណាក្រុមនាំមុខតារាងបានរកឃើញជ័យជំនះ៣ដងជាប់គ្នាចុងក្រោយដើម្បីស្តារមុខមាត់ឡើងវិញ។ ទោះយ៉ាងណាក្រុមទាំងពីរអាចនិងជួបគ្នារឺយ៉ាងណា គឺនិងត្រូវរង់ចាំការចាប់ឆ្នោត វគ្គ ៨ក្រុមចុងក្រោយដែលនិងធ្វើឡើងនៅថ្ងៃសុក្រទី១៩មិនា ២០២១ខាងមុខនេះ៕
ប្រភពព័ត៍មាន៖ Metro
