បរទេស៖ ខ្សែបម្រើ Jude Bellingham របស់ក្រុម Borussia Dortmund បានរងការការប្រមាថរើសអើង ជាតិសាសន៍តាមប្រព័ន្ធអ៊ិនធរណេតបន្ទាប់ពីក្រុមរបស់ខ្លួនប្រកួតស្មើគ្នា ក្នុងលទ្ធផល ២ទល់និង២ ជាមួយ Dortmund កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញនេះ។

កីឡាករមានវ័យ១៧ ឆ្នាំរូបនេះត្រូវបានក្រុមជម្រើសជាតិអង់គ្លេសកោះហៅ ត្រៀមចូលរួមប្រកួតជម្រុះ World Cup នាពេលខាងមុខបានបង្ហាញសារមានន័យយ៉ាងដូច្នេះថា «គ្រាន់តែថ្ងៃមួយផ្សេងទៀតនៅលើបណ្តាញសង្គមប៉ុណ្ណោះ»។

ជាការឆ្លើយតប Dortmund បានបង្ហាញពីជំហររឹងមាំដើម្បីគាំទ្រ Bellingham ជាមួយសំណេរមិនអាចទទួលយកការរើសអើងជាតិសាសសន៏ដែលត្រូវបានជួបជារឿយៗនៅលើបណ្តាញសង្គមសម្រាប់កីឡាករ របស់ខ្លួនក៏ដូចជាក្លឹបដទៃទៀត៕
ប្រភពព័ត៍មាន៖ BBC
