បរទេស៖ Ruud van Nistelrooy បានបង្ហើបប្រាប់ថាលោក Sir Alex Ferguson ធ្លាប់មានបំណងរារាំងឪកាសរបស់ខ្លួន មិនឱ្យឈ្នះស្បែកជើងមាស (Golden Boot) សម្រាប់ក្របខណ្ឌ Premier League ខណៈដែលពេលនោះ Thierry Henry បានឈ្នះពានស្បែកជើងមាស (Top Scorer) នៅពេលនោះ។
Arsenal ដែលជាម្ចាស់ជើងឯកបានបញ្ចប់រដូវកាលដោយមានគម្លាត ៧ ពិន្ទុពី Man Utd សម្រាប់រដូវកាល ២០០១-២០០២ ខណៈ Henry បាននាំមុខ Van Nistelrooy និង Jimmy Floyd Hasselbaink ព្រមទាំង Alan Shearer ដោយរកបានដល់ទៅ២៣គ្រាប់។ បច្ចុប្បន្នមានវ័យ៤៤ឆ្នាំកីឡាករដែលធ្លាប់ឈ្នះពាន Premier League ឆ្នាំ២០០២ រូបនេះបានបញ្ជាក់ថា៖ «លោក Sir Alex Ferguson មិនបានដាក់អោយខ្ញុំបានចូលលេងការប្រកួតលីកកំពូលអង់គ្លេសថ្ងៃបិទបញ្ចប់រដូវកាលជាមួយក្រុម Charlton Athletic ទោះបីក្នុងនាមកីឡាករបម្រុងក៏ដោយ។ ពេលនោះខ្ញុំខកខានឪកាសរកគ្រាប់បាល់ដើម្បីប្រជែងជាមួយ Thierry Henry»។
អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិហូឡង់បន្តថា៖ «គឺជាឆ្នាំដំបូងខ្ញុំអាចមានឪកាសប្រជែងយកពានស្បែកជើងមាស។តែវាបានបាត់បង់នៅពេលនោះ បើទោះបីជាខ្ញុំសង្ឃឹមថាអាចរកគ្រាប់បាល់បញ្ចប់ទីបន្តទៀតបានយ៉ាងណាក្តី»៕
ប្រភពព័ត៍មាន៖ Metro