បរទេស៖ ក្រុមបិសាចក្រហម Man United កំពុងពិចារណាលើលទ្ធភាពចរចារនាំយកខ្សែបម្រើស្លាប Wolverhampton កីឡាករ Pedro Neto ប្រសិនគោលដៅដែលក្លឹបចង់បានគឺ Jadon Sancho របស់ Dortmund មិនអាចសម្រេចតាមផែនការគ្រោងទុកជាយូរមកហើយនោះ។
ខ្សែបម្រើស្លាបក្រុមជម្រើសជាតិព័រទុយហ្កាល់បច្ចុប្បន្នមានវ័យទើបតែ ២១ ឆ្នាំបានបង្ហាញសមត្ថភាពគួរកត់សម្គាល់ជាមួយ ក្រុមរហស្សនាមមចចកខ្មៅនៅរដូវកាលនេះ។ ទោះបីជារកគ្រាប់បាល់បញ្ចប់ទីបានត្រឹមតែ ៥ គ្រាប់នៅលីកកំពូលអង់គ្លេសប៉ុន្តែNeto បានដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយក្រុមកំលុងពេលវត្តមានខ្សែប្រយុទ្ធ Raul Jimenez។
យោងគេហទំព័រ The Sun បានចុះផ្សាយថា Neto ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្រុមបិសាចក្រហម ហើយ លទ្ធភាពនៃការផ្ទេរយកអតីតកីឡាករBraga គឺមានភាគរយខ្ពស់បើប្រៀបធៀបទៅនឹង Sancho ព្រមជាមួយប្រធានក្រុម Aston Villa កីឡាករ Jack Grealish នោះ។ មួយវិញទៀត វាមិនមែនជាលើកទី១ទេដែល Man Utdព្យាយាមចុះ ហត្ថ លេខានាំយក Neto តំាងតែពីឆ្នាំ២០១៦ មកម្លេះប៉ុន្តែមិនមានលទ្ធភាពគ្រប់គ្រាន់៕
ប្រភពព័ត៍មាន៖ Sportkeeda


