បរទេស៖ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បារាំង កំពុង​តែ​សម្លឹង​រក​ការ​បន្ថែម​ពាន​ប្រចាំ​ទ្វីប​អឺ​រ៉ុប​ទៅលើ​ពាន World Cup របស់ពួក​គេ​នៅ​ឆ្នាំ​នេះ ប៉ុន្តែ ជា​ដំបូង ពួក​គេ​ត្រូវ​​ចាប់​ផ្តើម​​ការ​​ការ​ពាន​ពិភព​លោក​មួយ​នេះ ដែលពួក​គេ​បាន​ឈ្នះ​នៅ​ប្រទេស​រុស្ស៊ី កាលពី​៣​​ឆ្នាំ​មុន​ជា​មុន​សិន ខណៈ​ដែល​​ការ​​ប្រកួត​​ជម្រុះ​​សម្រាប់​ព្រឹត្តិ​ការណ៍​ឆ្នាំ​២០២២​នៅ​ប្រទេស​កា​តា នឹង​ចាប់​ផ្តើម​នៅ​រាត្រី​នេះ​។

លោក Didier Deschamps ដែល​ជា​គ្រូបង្វឹក បាន​រក្សា​ទុក​កីឡាករ​សំខាន់​ៗ​ជា​ច្រើន​ដែល​បាន​ជួយ​ឲ្យ​ក្រុម​របស់​លោក​លើក​ពាន​នៅ​ទីក្រុង​ម៉ូស្គូ កាលពីឆ្នាំ​២០១៨ សម្រាប់​ការ​ប្រកួត​ជម្រុះ​ចំនួន​២លើក​ជាប់​ៗ​គ្នា ក្នុង​ពេល​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុម​ជម្រើស​ជាតិ​អ៊ុយ​ក្រែន នៅ​​រាត្រីនេះ មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ទឹកដីក្រុម​កាហ្សាក់​ស្ថាន នៅ​ថ្ងៃ​អាទិត្យ ហើយ​បន្ទាប់​មក​​ត្រូវ​ប្រកួត​នៅ​ទឹកដីក្រុម​បូស្នី នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា​។ ក្រុម​ជម្រើស​ជាតិ​ហ្វាំង​ឡង់ គឺ​ជា​គូ​ប្រកួត​មួយ​ផ្សេង​ទៀត​សម្រាប់​ក្រុម​ជម្រើស​ជាតិ​បារាំង ក្នុង​ពូល ហើយ​ក្រុម​ដែល​មាន​រហស្ស​នាម​ថា Les Bleus មួយ​នេះ ត្រូវ​តែ​បញ្ចប់​ដោយ​ការ​ឈរលេខ​១ក្នុង​ពូល ដើម្បី​មាន​ភាព​ច្បាស់​លាស់​ក្នុងការ​ឈ្នះកៅអី​ទៅកាន់​​ប្រទេស​កា​តា នៅ​ចុង​ឆ្នាំ​ក្រោយ​។

PARIS, FRANCE-OCTOBER 7: Olivier Giroud #9 of France celebrate his first goal during the international friendly match between France and Ukraine at Stade de France on October 7, 2020 in Paris, France. (Photo by Xavier Laine/Getty Images)

លក Deschamps ដែល​បាន​កាន់​តំណែង​ក្នុង​ក្រុម​ជម្រើស​ជាតិ​បារាំង អស់​រយៈ​ពេល​ជិត​៩​ឆ្នាំ​នោះ បាន​ឲ្យដឹងថា៖​«ខ្ញុំ​នឹង​​មិន​និយាយ​លាក់​បាំង​ឡើយ​បើ​គិត​ដល់​ការ​រៀប​ចំក្រុម ការ​ដែល​ត្រូវ​​ប្រកួត​៣លើក ក្នុង​នោះ​២​ប្រកួត​នៅ​ក្រៅដី នឹង​ធ្វើ​ឲ្យ​អ្វី​ៗ​កាន់​តែ​មាន​ភាព​ស្មុគ​ស្មាញ​។ យើង​ទាំង​អស់​គ្នា​ត្រូវ​ងតែ​សម្រប​ខ្លួន​តាម​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia