បរទេស៖ លោក Gareth Southgate ជឿជាក់ថា Bellingham និងមានអាជីពភ្លឺស្វាង ហើយរូបលោកសង្ឃឹមថា​កីឡាករ​ដែល អន្តរជាតិអង់គ្លេសរូបនេះនិងបន្តអភិវឌ្ឍទម្រង់លេងរីកចំរើនទៅមុខទៀត ដើម្បីមានឪកាសបានបង្ហាញខ្លួន សម្រាប់​​ព្រឹត្តការណ៏ប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ ២០២០នាពេលខាងមុខនេះ។

Jude Bellingham cleared to join up with Gareth Southgate's England squad |  NewsChain

អតីតកីឡាករ Birminghham City បច្ចុប្បន្នមានវ័យទើបតែ ១៧ ឆ្នាំរូបនេះបានបង្ហាញខ្លួនជាលើកទី ២ របស់ខ្លួនសម្រាប់ក្រុមតោកំណាចអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍នៅពេលដែលគាត់បានលេងជាកីឡាករបម្រុងក្នុងជ័យជម្នះ ៥ ទល់នឹង០ ជាមួយក្រុមមិនសូវមានគេស្គាល់គឺសានម៉ារីណូក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ ជាលើកដំបូង។

England to juggle attacking injuries and potential absence of Jude  Bellingham | NewsChain

Bellingham បានចូលជំនួសមិត្តរួមជាតិ Mason Mount នៅពាក់បញ្ចប់តង់ទី១និងបាន បំពេញតួនាទីគួរចាប់ អារម្មណ៏នៅតំបន់បម្រើកណ្តាលដែលធ្វើអោយគ្រូបង្វឹកអង់គ្លេសរូបនេះចាប់អារម្មណ៏ការគ្រប់គ្រងនិងបញ្ចូនបាល់របស់គេ៕

 

ប្រភពព័ត៍មាន៖ Goal