បរទេស៖ Tottenham Hotspur ចង់ចុះកុងត្រានាំយកខ្សែប្រយុទ្ធវ័យក្មេង Nicolas Gonzalez របស់ក្រុម Stuttgart អំឡុង​ពេលទីផ្សារដោះដូរកីឡាករនិងបើកដំណើរការនៅបញ្ចប់រដូវកាលនេះ។

Nicolás González - Player profile 20/21 | Transfermarkt

កីឡាករវ័យ ២២ សញ្ជាតិ​អាហ្សង់​ទីន​រូបនេះទោះបីជាបានប្រឈមនិងបញ្ហារបួសចំនួន៣លើកផ្សេងៗគ្នានៅរដូវកាលនេះ តែរូបគេនៅ​បង្ហាញ​​ខ្លួន​ចូលលេ​ងនៅលីកកំពូលអាឡឺម៉ង់ Bundesliga ចំនួន ១៥ លើកដោយស៊ុតបាល់​បញ្ចូល​ទីចំនួន ៦ គ្រាប់​និង​បង្កើត​ឪកាសបានបញ្ចប់ទីបាន២ដងផងដែរ។

Tottenham & Juventus among sides tracking Stuttgart's Nicolas Gonzalez

គេហទំព័រ Sky Sports News បានចុះផ្សាយថាក្រុមមាន់ខ្នាយមាសកំពុងតាមឃ្លាំមើល ស្ថានភាព របស់ Gonzalez មួយរយៈមកហើយនិងកំពុង បង្កើនចំណាប់អារម្មណ៍ចង់បានកីឡាករថ្មីមកជំនួស Gareth Bale បន្ទាប់ពីរូបគេមានមានគម្រោងវិលត្រឡប់ទៅកាន់ក្លឹប Real Madrid វិញក្រោយបញ្ចប់ការខ្ចីជើង។ Gonzalez ត្រូវបាន Tottenham ចាត់ទុកថាជាបេក្ខភាពជំនួស កីឡាករវេលស៍ដ៏ស័ក្តសមបំផុតជាមួយនិងតម្លៃខ្លួន របស់គេគឺប្រមាណ ២៧ លានផោន។គិតមកដល់ពេលបច្ចុប្បន្ននេះ រូបគេរកបានគ្រាប់បាល់ ២៣ គ្រាប់និង បង្កើតឪកាស (Assist) ១០ ដង ក្នុងការបង្ហាញខ្លួនសរុប ៧៩ ប្រកួតក្រោយផ្ទេរពីក្លឹប Argentino  Juniors ក្នុងឆ្នាំ ២០១៨៕

 

ប្រភពព័ត៍មាន៖ Sportsmole