បរទេស៖ គ្រូបង្វឹកព័រទុយហ្កាល់លោក Fernando Santos បានអំពាវនាវឱ្យមានការដាក់បញ្ចូលបច្ចេកវិទ្យាបន្ទាត់​គោល​ដៅរឺមានន័យជាភាសាអង់គ្លេសថា (Goal Line) នៅក្នុងការប្រកួតបាល់ទាត់ជាលក្ខណៈអន្តរជាតិ​បន្ទាប់ពីការ​បញ្ចប់​ដ៏ចម្រូងចម្រាសក្នុងលទ្ធផលស្មើគ្នា ២ទល់និង២ ជាមួយនឹងម្ចាស់ផ្ទះស៊ែប៊ី។

Santos demands use of VAR after Ronaldo goal ruled out in Portugal's draw with Serbia | Goal.com

គួររំលឹកថាក្នុងការប្រកួតនោះ បន្ទាប់ពីលទ្ធផលស្មើគ្នា២ទល់និង២ ចូលដល់ម៉ោងបន្ថែមហើយជិត​បញ្ចប់កា​រ​ប្រកួតទៅហើយ  Cristiano Ronaldo បានអូសបាល់ស៊ុតចូលទៅក្នុងប្រអប់គ្រោះថ្នាក់ហើយ​បាល់​បាន​រំលង​អ្នក​​ចាំទីស៊ែប៊ី Marko Dmitrovic និងចូល ដល់គោលដៅបើទោះបីត្រូវខ្សែការពារទាត់បាល់​ចេញមកវិញ​ក៏​ដោយ។ Ronaldoបានអបអរបាល់បញ្ចូលទីនោះ មុនពេលត្រូវបានអាជ្ញាកណ្តាលលោក Danny Makkelie ចាក់ទុកជា លទ្ធផលផ្លូវការណ៏ និង ច្រានចោលទៅវិញ។ ទោះយ៉ាងណាប្រធានក្រុមនិង​ជាម្ចាស់ពាន​បាល់មាស​៥សម័យ បានធ្វើការតវ៉ាយ៉ាងតឹងសរសៃក ខណៈដែលលោកMakkelieបានផ្តល់កាតលឿងដល់កីឡាករវ័យ​៣៦​ឆ្នាំនេះ បន្ថែមទៀត។

Football: Ronaldo storms off pitch after 'ridiculous' drama

លោក Santos បានបញ្ជាក់ប្រាប់បណ្តាញសារពត៌មានថាៈគាត់(Makkelie)បានសុំទោសខ្ញុំ តែវាមិនអាចដោះ ស្រាយបញ្ហាបាននោះទេ។គាត់បានសាងកំហុសតែគាត់ក៏មានចិត្តមនុស្សធម៌។ យ៉ាងណាខ្ញុំសំនូមពរអោយមាន ការកាត់សេចក្តីដោយ VAR រឺ Goal Line៕

ប្រភពព័ត៍មាន៖ Goal