បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បានបញ្ចេញសារសម្ងាត់មួយ កាលពីថ្ងៃអាទិត្យ ដើម្បីធ្វើការតវ៉ារបស់ពួកគេ ក្នុងបំណងសម្តៅទៅលើប្រទេសកាតា ដែលជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២។
ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានចូលរួមជាមួយនឹងក្រុមដាណឺម៉ាក ន័រវែស និងហូឡង់ នៅក្នុងចលនាមួយ ដើម្បីគាំទ្រដល់កម្មករ ដែលកំពុងធ្វើការនៅក្នុងការដ្ឋានកីឡដ្ឋាន World Cup ក្នុងប្រទេសឈូងសមុទ្រមួយនេះ។ ក្រុមអង្គការសិទ្ធិមនុស្សបានរិះគន់យ៉ាងច្បាស់ដៃទៅលើទង្វើររបស់កាតា លើកម្មករជាជនអន្តោប្រវេសន៍ និងសំណងផ្សេងៗដែលកាតាកំពុងតែមានជម្លោះ។ នៅមុនពេលដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ១-០ លើក្រុមជម្រើសជាតិរ៉ូម៉ានី ក្នុងទីក្រុង Bucharest កាលពីថ្ងៃអាទិត្យ ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានត្រឡប់អាវរបស់ខ្លួន មុនពេលការប្រកួត ដើម្បីបង្ហាញលេខនៅខាងមុខរបស់ខ្លួនវិញ។
ការបញ្ចេញកាយវិការបែបនេះ គឺមានគោលបំណងទាញការចាប់អារម្មណ៍ផ្សេងៗទៅលើនការប្រកាសស្តីពីសិទ្ធិមនុស្សចំនួន៣០ចំណុចរបស់អង្គការសហប្រជាតិជាតិ។ អ្នកចាំទី Manuel Neuer ប្រធានក្រុមនៃក្រុមជម្រើសជាតិអាល្លឺម៉ង់ បានឲ្យដឹងថា៖ «យើងទាំងអស់មានភាពយុត្តិធម៌ដូចគ្នា មិនមែនតែនៅលើទីលានឡើយ ប៉ុន្តែ ក៏នៅក្រៅទីលានផងដែរ»៕
ប្រភពព័ត៌មាន៖ Channel news Asia


