បរទេស៖ ក្លឹបបិសាចក្រហម Manchester United និងក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថានៅតែបន្តចាប់អារម្មណ៍លើខ្សែបម្រើវ័យក្មេងដែលពោលពេញទៅដោយទេពកោសល្យកីឡាករ Eduardo Camavinga របស់ក្រុម Rennes។

Camavinga has convinced Bayern: Summer transfer is coming closer - The latest news, transfers and more from Bayern Munich

ខ្សែបម្រើវ័យក្មេងបានធ្វើអោយមានការចាប់អារម្មណ៍ពីក្លឹបធំៗជាច្រើនតាំងតែពីរដូវកាលមុនមកម្លេះ ដោយសារតែការបង្ហាញដ៏ល្អរបស់ខ្លួន។ Camavinga បានក្លាយជាគោលដៅរបស់ក្លឹប Real Madrid និងក្លឹប PSG កាលពីរដូវក្តៅកន្លងទៅ ប៉ុន្តែក្រោយការផ្ទេរក៏ត្រូវបានបរាជ័យ ដោយ Camavinga ចង់បន្តអាជីពខ្លួននៅក្លឹប Rennes បន្តទៀត។ លើសពីនេះបើយោងទៅតាមចុះដោយសារព័ត៍មាន AS បានអោយដឹងថានឹងមានការដេញថ្លៃដ៏ធំមួយនៅទីផ្សារដោះដូរកីឡាករខាងមុខនេះ។

Man United, Chelsea 'still interested in Camavinga'

Real Madrid ត្រូវបានគេមើលថាគឺជាក្រុមដែលនាំមុខក្នុងការចុះហត្ថលេខាលើកីឡាករវ័យ១៨ឆ្នាំរូបនេះ ប៉ុន្តែវាអាចនឹងផ្លាស់ប្តូរវិញ ប្រសិនបើបុរសសញ្ជាតិបារាំងលោក Zinedine Zidane បាត់បង់ការងារជាគ្រូបង្វឹកនៅរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ដូច្នេះនៅសល់តែក្លឹបបីប៉ុណ្ណោះដូចជា Chelsea, Man Utd និង PSG ដែលអាចមានភាគរយក្នុងការចុះហត្ថលេខាលើកីឡាកររូបនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole