បរទេស៖ រដ្ឋធានីសេអ៊ូល របស់កូរ៉េខាងត្បូង បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបញ្ជូនសំណើមួយដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំឆ្នាំ២០២៣ ជាមួយនឹងរដ្ឋធានីព្យុងយ៉ាង របស់កូរ៉េខាងជើង ទៅកាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ក្នុងកិច្ចខិតខំដើម្បីរក្សាក្តីសង្ឃឹមរបស់ខ្លួន បើទោះបីទីក្រុង Brisbane ជាបេក្ខភាពឈានមុខគេក៏ដោយ។
IOC បានជ្រើសរើសយករដ្ឋធានីនៃប្រទេសអូស្ត្រាលីនេះរួចជាស្រេច ជាដៃគូសហការ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡានេះ។ លោក Moon Jae-in ប្រធានាធិបតីកូរ៉េខាងត្បូង និងលោក Kim Jong Un មេដឹកនាំកូរ៉េខាងជើង បានឯកភាពគ្នាដើម្បីដាក់សំណើធ្វើជាម្ចាស់ផ្ទះអូឡាំពិករួមគ្នា ក្នុងកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងព្យុងយ៉ាង កាលពីចុងឆ្នាំ២០១៨។ ប៉ុន្តែ ទំនាក់ទំនងរវាងប្រទេសទាំង២ មានភាពប្រេះស្រាំ បើគិតចាប់តាំងពីជំនួបកំពូលមួយជាមួយនឹងលោកគឹម និងអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីឆ្នាំ២០១៩ បានទទួលបរាជ័យ ទៅលើការបញ្ចប់កម្មវិធីអាវុធនុយក្លេអែររបស់កូរ៉េខាងជើង ដែលពេលនោះ លោក Moon បានសុំខ្លួនដើរតួនាទីជាអ្នកសម្របសម្រួល។
រដ្ឋធានីសេអ៊ូលបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រដ្ឋាភិបាល បានបញ្ជូនសំណើផ្លូវការរបស់ខ្លួន និងត្រូវតែធ្វើជាសហម្ចាស់ផ្ទះអូឡាំពិក ដើម្បីបញ្ជាក់ថា ខ្លួនដឹងច្បាស់ពីទស្សនវិស័យរបស់ IOC ដែលចង់ឲ្យពិភពលោកមានសន្តិភាពតាមរយៈកីឡា»៕
ប្រភពព័ត៌មាន៖ Channel News Asia


