បរទេស៖ ក្លឹបបិសាចក្រហម Man Utd កំពុងពិនិត្យអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងក្នុងការដោះដូរ Jesse Lingard ជាមួយខ្សែបម្រើការពារ Declan Rice របស់ក្រុម West Ham នេះបើយោងគេហទំព័រ The Athletic របស់ចក្រភពអង់គ្លេសបានចុះផ្សាយ។

West Ham star Declan Rice makes transfer admission about Manchester United  player Jesse Lingard - Manchester Evening News

គួរបញ្ជាក់ថា​ខ្សែ​បម្រើ​កណ្តាល Lingard បានក្លាយជាសមាជិកយ៉ាងសំខាន់​ក្រោយ​ចូល​រួមជាមួយ West Ham ក្នុងលក្ខណ្ឌខ្ចីជើងកាលពីខែមករា ២០២១ ដើមឆ្នាំនេះ។ ក្រោយការចាកចេញពីទឹកដី Old Trafford កីឡាករអន្តរជាតិអង់គ្លេសរកបានគ្រាប់បាល់បញ្ចូលទី ៦ គ្រាប់និងបង្កើតឪកាស ៤ ដងក្នុងការបង្ហាញខ្លួន ៨ លើកនៅ Premier League ក្រោមការដឹកនាំរបស់លោក David Moyes ។

Selling Rice to Chelsea a big gamble for West Ham even at £40m' – Cole  calls on Gold & Sullivan to resist offers | Goal.com

សម្រាប់ក្លឹប West Ham ផងដែរទើបតែបញ្ជាក់ជាផ្លូវការណ៏ថាក្លឹបនឹងប្រឹងប្រែងអោយអស់លទ្ធភាពដើម្បីទិញយក Jesse Lingard ផ្តាច់ពី Man Utd ​ក្នុងតម្លៃប្រហែលជាង ៣០ លានផោន នៅពេលកុងត្រាខ្ចីជើងរបស់គេអស់សុពលភាពនៅពេលចប់រដូវកាលនេះ ។​​ លោក David Moyes បានអះអាងថាក្លឹបនិងត្រៀមកំនត់តម្លៃខ្លួនរបស់ Declan ​Rice រួចហើយ ខណៈក្លឹបក៏ត្រូវត្រៀមទឹកប្រាក់ដើម្បីទូទាត់ជាមួយនឹង Lingard ផងដែរ។ Declan Rice បច្ចុប្បន្នកំពុងសម្រាកព្យាបាលរងរបួសជង្គង់ ខណៈដែលកីឡាករវ័យ ២២ ឆ្នាំរូបនេះត្រូវបានគេសង្ឃឹមថានឹងអាចវិលត្រឡប់មកវិញទាន់​ពេលវេលា​សម្រាប់​​ព្រឹត្តិការណ៍ Euro នារដូវក្តៅខាងមុខនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole