បរទេស៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur និងManchester City និងមានអ្នកគាំទ្រចំនួន ២០០០ នាក់នៅពេលដែលក្រុម ទាំងពីរ​ត្រូវធ្វើការប្រកួតដណ្តើមពានរង្វាន់Carabao Cup រឺ EFL Cup វគ្គផ្តាច់ព្រ័ត្រកីឡដ្ឋាន Wembley នៅថ្ងៃទី ២៥ ខែ​មេសា ២០២១ ខាងមុខនេះ។

Carabao Cup final's ban on clinically extremely vulnerable fans is 'direct  discrimination towards the disabled', say

ប៉ុន្តែសម្រាប់អ្នកគាំទ្រដែលមានអាយុក្រោម ១៨ ឆ្នាំ និងមិនត្រូវបានអនុញ្ញាតិអោយចូលរួមទស្សនាដោយផ្តាល់បានទេ ក៏​ព្រោះតែមូលហេតុពួកគេជាជនងាយរងគ្រោះខ្លាំង ក្នុងនោះផងដែរគឺស្រ្តីមានផ្ទៃពោះ​ក៏និងមិនអនុញ្ញាតិផ្តល់សំបុត្រ​អោយចូលរួមបានផងដែរ។ គណកម្មាការរៀបចំការប្រកួតក៏បានតម្រូវអោយអ្នកដែលមានសិទិ្ធចូលទស្សនាចាំបាច់គឺត្រូវ​តែធ្វើតេស្តពិនិត្យសំណាក  ក្នុងរយៈពេល២៤ ម៉ោងមុនការប្រកួតនិងនៅឯ​កន្លែង​ដែលបានកំណត់ តែមិនមែន​នៅ​ផ្ទះ ។

Fans groups unite in criticism of Carabao Cup final ticket arrangements

មួយវិញទៀតអ្នកគាំទ្រដែលទទួលបានបណ្ណចូលទស្សនាការប្រកួតនេះ គឺត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ព្រោះ​ការ​ប្រកួត​នេះជាផ្នែកមួយនៃកម្មវិធីស្រាវជ្រាវរបស់រដ្ឋាភិបាល។ ព្រោះសកម្មភាពនេះនិងត្រូវយកទៅធ្វើការ វាយតម្លៃថាតើព្រឹត្តិ​ការណ៍​ប្រកួតធំ ៗ អាចបើក​ដំណើរការ​​ឡើ​ង​វិ​ញ​បានដោយសុវត្ថិភាពដល់សាធារណជនយ៉ាងដូចម្តេចដើម្បីបន្ត រឹតត្បិតការ​ឆ្លង​រីក​រាលដាលនៃមេរោគ​កូវីត-១៩នាពេលកន្លងមក។