បរទេស៖ ក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Jude Bellingham របស់ក្លិប Borussia Dortmund ។
:focal(1165x565:1167x563)/origin-imgresizer.eurosport.com/2021/04/16/3115304-63861808-2560-1440.jpg)
Bellingham កាលលេងក្រុម Birmingham City ក្នុងពានរង្វាន់ Championship ធ្លាប់មានពាក្យចរចាមរាមជាមួយនឹងក្លឹបមួយចំនួនរួមមាន Manchester United និង Manchester City មុនពេលចូលរួមជាមួយ Dortmund កាលពីខែកក្កដា។ កីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍សម្រាប់ក្រុម BVB អំឡុងយុទ្ធនាការ ២០២០-២១ នេះដោយស៊ុតបញ្ចូលទីបាន ៣ គ្រាប់និង Assist បាន ៤ ដងក្នុងការបង្ហាញខ្លួន ៣៩ដង។ Bellingham ទើបតែរកបានមួយគ្រាប់ទល់នឹងក្រុម Manchester City ក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធកន្លងទៅ។

បើយោងតាមគេហទំព័រ Eurosport បានអោយដឹងថាក្លឹប Dortmund មានគម្រោងដាក់លក់ Bellingham ក្នុងតម្លៃប្រមាណជាង១០០លានផោន។ របាយការណ៍បានអះអាងថាក្លឹបតោខៀវ Chelsea គឺជាក្លឹបដែលបង្ហាញការចាប់អារម្មណ៍ខ្លាំងបំផុតចំពោះកីឡាករវ័យក្មេងរូបនេះ៕
ប្រភពព័ត៍មាន៖ Sportsmole
