បរទេស៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាកំពុងនាំមុខក្នុងការប្រជែងចុះហត្ថលេខាលើខ្សែការពារកណ្តាលរបស់ក្រុម Villarreal កីឡាករ Pau Torres នាពេលទីផ្សារដោះដូរកីឡាករនៅរដូវក្តៅខាងមុខនេះ។

Spain international star suffers injury layoff - Football Espana

កីឡាករវ័យ ២៤ ឆ្នាំរូបនេះរកបាន ៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៥ ដងសម្រាប់ Villarreal នៅរដូវកាលនេះ ហើយមានក្លិបមួយចំនួនត្រូវបានគេជឿជាក់ថាបានចាប់អារម្មណ៍លើកីឡាកររូបនេះ។ Barcelona និង Real Madrid នៅតែបន្តមានពាក្យចរចាមរាមជាមួយកីឡាករអន្តរជាតិអេស្ប៉ាញរូបនេះ ហើយគេជឿជាក់ថាតម្លៃខ្លួនរបស់ Torres ប្រហែលជាជាង ៦៥ លានផោន (៥៦ លានដុល្លារ)។

Cazorla: Arsenal asking about Chukwueze & Torres as interest builds in  Villarreal pair | Goal.com

ទោះបីជាយ៉ាងណាក៏ដោយបើយោងទៅតាមកាសែត La Razon បានអោយដឹងថា Man United គឺជាក្រុមដែលមានជំហរល្អបំផុត ដើម្បីធានាបានក្នុងការចុះហត្ថលេខាលើខ្សែការពាររូបនេះនៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខនេះ។ របាយការណ៍បានអះអាងថា Torres នឹងស្វាគមន៍ចំពោះការផ្លាស់ប្តូរទៅក្រុមរបស់លោក Ole Gunnar Solskjaer ដែលត្រូវបានគេគិតថាកំពុងស្វែងកីឡាករដើម្បីចាប់ដៃគូរជាមួយនឹងប្រធានក្រុម Harry Maguire៕

 

ប្រភពព័ត៍មាន៖ Sportsmole