បរទេស៖ ខ្សែការពារឆ្នើម Luke Shaw បានកោតសើរគ្រូបង្វឹកលោក Ole Gunnar Solskjaer ដែលបានជួយតម្រង់ទិសនិងបណ្តុះបណ្តាលរូបគេអោយអភិវឌ្ឍទម្រង់លេងបានកើនឡើងល្អបំផុតក្នុងអាជីពនាពេលបច្ចុប្បន្នសម្រាប់ក្រុម Man Utd។

ខ្សែការពារស្លាបស្តាំសញ្ជាតិអង់គ្លេសរូបនេះបានកែប្រែសមត្ថភាពរបស់ខ្លួនស្ទើរតែទំាងស្រុងនៅទឹកដី Old Trafford បន្ទាប់ពីលោក Jose Mourinho ត្រូវបានក្លឹបបញ្ចប់តំណែងរួចមក សម្រាប់រដូវកាលថ្មីនេះ។ Man Utd ត្រៀមបើកទ្វារកីឡាដ្ឋាន Old Trafford វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ជើងទី១ទទួលក្រុម AS Roma នៅក្នុងការប្រកួតរាត្រីថ្ងៃ ព្រហស្បតិ៍នេះខណៈ Shaw សម្លឹងឪកាសជួយក្រុមឆ្លងផុតវគ្គ ១/២ ផ្តាច់ព្រ័ត្រ ក្រោយពីធ្លាប់លើកពានកាលពីឆ្នាំ ២០១៧កន្លងទៅ។

រំលឹកទៅដល់ពេលនោះ Shaw បានរងរបួសសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយ Ajax និងមិនត្រូវបានដាក់អោយលេងផងដែរ សម្រាប់វគ្គផ្តាច់ព្រ័ត្របីក្របខណ្ឌផ្សេងទៀតពេល Man United ចុះហត្ថលេខាទិញយករូបគេមកកាលពីឆ្នាំ២០១៤ពីក្លឹប Southampton។ ក្រុម Man Utd ក៏និងត្រូវអវត្តមានខ្សែប្រយុទ្ធ Anthony Martial និង ខ្សែការពារ Phil Jones សម្រាប់ការប្រកួតនេះ ខណៈខ្សែការពារ Eric Bailly ដែលទើបតែបន្តកិច្ចសន្យាថ្មីជាមួយក្លឹប និង ត្រៀមចូលលេងលើកដំបូងក្រោយខកខាន៦សប្តាហ៏កន្លងមក៕
ប្រភពព័ត៍មាន៖ Goal
