បរទេស៖ លោក Unai Emery បានបញ្ជាក់ប្រាប់ថា Villarreal មិនខ្លាចរអាក្នុងការប្រឈមជាមួយគូប្រជែងគឺក្រុមបិសាចក្រហម Man United សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League នោះទេបន្ទាប់ពីក្រុមរបស់លោកបានផ្តួលទម្លាក់អតីតក្រុម Arsenal កាលពីថ្ងៃព្រហស្បតិ៍ក្រោយការប្រកួតសរុបទាំងពីរជើងក្រុមអេស្បាញទទួលបានលទ្ធផល២ទល់និង១ បន្ទាប់ពីម្ចាស់ផ្ទះArsenal មិនអាចវាយបក ផ្តួលក្រុមភ្ញៀវVillareal នៅជើងទី២បាន។
អតីតគ្រូបង្វឹកដែលមានប្រវត្តិនាំ Sevilla ឈ្នះពានEuropa League ដល់ទៅ៣ឆ្នាំជាប់ៗគ្នា សញ្ជាតិអេស្បាញ Emery បានបញ្ជាក់ប្រាប់គេហទំព័រASថាៈយើងដឹងថាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Gdansk ប្រទេសប៉ូឡូញនាថ្ងៃទី២៦ខែឧសភាខាងមុខនេះ តែខ្ញុំមិនចង់លឺដល់ពេលនោះទេ។ក្រោយឆ្លងកាត់វគ្គជម្រុះបានយ៉ាងល្អនិងបានផ្តួលArsenal មុនឈានទៅវគ្គផ្តាច់ព្រ័ត្រគឺពិតជារឿងពិបាកបំផុតមួយ ។
ទោះបីដឹងថាយើងនឹងរងសម្ពាធសម្រាប់ការប្រកួតនោះប៉ុន្តែការចេះគ្រប់គ្រងពេលវេលាដោយមិនជួបភាព តានតឹងខ្លាំងធ្វើអោយក្រុមសម្រេចបានលទ្ធផលល្អ៕
ប្រភពព័ត៍មាន៖ Daily Mail