បរទេស៖ អតីតខ្សែប្រយុទ្ធ Man Utd កីឡាករ Michael Owen យល់ឃើញថាគ្រូបង្វឹកលោក Ole Gunnar Solskjaer នៅមិនទាន់​ផ្តល់​ទំនុក​ចិត្តទាំងស្រុកលើខ្សែបម្រើ Paul Pogba នោះទេ។ផ្ទុយទៅវិញ ខ្សែបម្រើអន្តរជាតិអន្តរជាតិបារាំងនៅតែដួរតួនាទីដ៏សំខាន់សម្រាប់ក្រុម នៅ៥ប្រកួតចុងក្រោយនៅ Premier League បង្កើតឪកាសបញ្ចប់ទីបាន ៤ ឯណោះ។

Michael Owen: Solskjaer doesn't trust Paul Pogba in midfield position

Pogba ត្រូវបានគ្រូបង្វឹកសញ្ជាតិន័រវេខាងលើដាក់អោយលេងនៅតំបន់បម្រើស្លាបខាងឆ្វេងនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលវីរបុរស​ហង្សក្រហម Liverpool ខាងលើបានបង្ហាញចំណាប់អារម្មណ៏ប្រាប់Premier League Production ថា៖ «ខ្ញុំដឹងថាអ្នកគាំ​ទ្រក្រុម​បិសាចក្រហមទាំងអស់នៅជុំវិញពិភពលោកនឹងឯកភាពគ្នាគឺដាក់ Pogba អមជាមួយខ្សែបម្រើម្នាក់។ ដូច្នេះក្រុមមានខ្សែបម្រើ២រូបគាំទ្រ​ដល់ខ្សែប្រយុទ្ធជួរមុ ដូចជា Cavani ហើយជាមួយវត្តមានរបស់ Fernandes គាំទ្រពីខាងក្រោយរឹងតែប្រកបដោយទំនុកចិត្ត។ ប៉ុន្តែការ ដាក់ Cavani អោយលេងជាកីឡាករបម្រុងព្រោះតែលោក Solskjaer មិនទុកចិត្ត Pogba លេងនៅទំ្រង់បម្រើកណ្តាល​តែម្តង​ទើប​រវាង​ពួកគេទាំងពីរមិនសូវបានលេងជម្រើស១១នាក់ដំបូងជុំគ្នានិងទៀងទាត់នោះ»។

Michael Owen explains why Solskjaer plays Fred and McTominay over Paul Pogba in midfield - Manchester Evening News

ម្ចាស់ជើងឯកអង់គ្លេស២០សម័យនៅឡើយមិនទាន់បានបន្តការពិភាក្សាលើកិច្ចសន្យាថ្មីជាមួយសមាជិកជ័យលាភី World Cup ២០១៨រូប នេះនៅឡើយទេ ស្របពេលកិច្ចសន្យាចាស់នឹងផុតកំណត់នៅឆ្នាំ ២០២២ ខណៈដែលReal Madrid និង Juventus​នៅតែមានទំនាក់ ទំនងចង់បានPogba យកទៅរួមក្រុមជានិច្ចនោះ៕

 

ប្រភពព័ត៍មាន៖ Manchester United Evening News