បរទេស៖ ក្លឹបបិសាចក្រហម Manchester United បានបង្ហាញការចាប់អារម្មណ៍លើខ្សែការពារ Cristian Romero របស់ក្លឹប Atalanta។

Manchester United 'keen on summer deal for Cristian Romero' -

ក្លឹប Man Utd គឺស្វែករកខ្សែការពារដើម្បីយកមកពង្រឹងតំបន់ការពាររបស់ខ្លួនបន្ថែមទៀត និងដើម្បីរកអ្នកចាប់ដៃគូរជាមួយនឹងប្រធានក្រុមរបស់ពួកគេ Harry Maguire ខណៈដែលខ្សែការពារ Raphael Varane ក៏ជាគោលដៅមួយរបស់ក្រុមម្ចាស់ជើងឯកលីគកំពូលអង់គ្លេស២០សម័យកាលមួយដែរ។

Cristian Romero: Player Class 1998 | Talents Generation

បើយោងទៅតាម Sky Sports News បានអោយដឹងថាខ្សែការពារ Cristian Romero ក៏ជាគោលដៅរបស់ក្លឹប Man Utd ដោយសារតែទម្រង់លេងដ៏អស្ចារ្យរបស់កីឡាករវ័យ​២៣ឆ្នាំរូបនេះនៅរដូវកាលនេះ។ Romero ទើបតែចូលរួមជាមួយនឹងក្រុម Atalanta ក្នុងលទ្ធផលខ្ចីជើងប៉ុណ្ណោះ ខណៈក្លឹប Alatanla ទើបតែសម្រេចចុះកុងត្រាជាអចិន្រ្តៃយ៍កាលពីរដូវក្តៅកន្លងទៅក្នុងតម្លៃ២១.៥លានផោន៕

 

ប្រភពព័ត៍មាន៖ Sportsmole