បរទេស៖ Leandro Bonucci នឹងអវត្តមានសម្រាប់​ការប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ពានរង្វាន់បាល់ទាត់អ៊ីតាលី(Coppa Italia) នៅរាត្រីថ្ងៃពុធនេះជាមួយនឹ​ង​ក្រុម Atalanta ដោយសារបញ្ហារបួសជង្គង់​អំឡុងពេល​ហ្វឹក​ ប៉ុន្តែស្ថានភាពរបួសគឺមិនមានអ្វីធ្ងន់ធ្ងរទេយោងតាមការអះអាងរបស់​គ្រូ​បង្វឹក​លោក Andrea Pirlo ។

Leonardo Bonucci Agrees New Contract with Juventus Until 2024 | Bleacher  Report | Latest News, Videos and Highlights

Bonucci ខ្សែការពារកណ្តាលជើងចាស់សញ្ជាតិអ៊ីតាលី វ័យ ៣៤ ឆ្នាំ រូបនេះនិងត្រូវអវត្ត​មាន​សម្រាប់​ការ​ប្រកួតនៅឯ  Reggio Emilia ប៉ុន្តែត្រូវបានគេរំពឹងថានឹងវិលត្រលប់មកបង្ហាញខ្លួនសម្រាប់ចូលរួមជាមួយ​ក្រុមជម្រើស​ជាតិ​អ៊ីតាលី​សម្រាប់​ការ​ត្រៀមបោះជំរំហ្វឹកហាត់ នៅ​សប្តាហ៍​ក្រោយមុនព្រឹត្តិការណ៏ប្រកួត Euro ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅកីឡាដ្ឋាន Mapei និងមានអ្នកគាំទ្រប្រមាណ ៤៣០០ នាក់ត្រៀមចូលរួមផ្តល់កំលាំងចិត្ត ខណៈប្រទេស​អ៊ីតាលី​និងបន្ធូរបន្ថយការរឹតបន្តឹងលើការបង្ការការពារជំងឺកូវីត-0១៩របស់​ខ្លួន។

W8NDERFUL - Leonardo Bonucci - Juventus

ខណៈក្រុមម្ចាស់ជើងឯក Coppa Italia ១៣ សម័យ​កាល​ធ្លាប់​លេងចំពោះប្រិយមិត្តគាំទ្រដ៏ច្រើនកុះករជាលើកចុងក្រោយនៅព្រឹត្តការណ៏ប្រកួត Champion League នាកីឡាកដ្ឋាន Ferencvaros នៅ​ទឹកដីប្រទេសហុងគ្រីក្នុងខែវិច្ឆិកាឆ្នាំមុន។ Juventus ក៏និងត្រូវមានបេសកកម្មមួយទៀតជាមួយក្រុម Bologna នៅថ្ងៃអាទិត្យ​ចុង​សប្តាហ៏​នេះដើម្បីសម្លឹងឪកាសទទួលបានកៅអីលេងនៅ ក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ។  លោក Pirlo បន្តថាៈយើងបានឈានដល់វគ្គផ្តាច់ព្រ័ត្រក្រោយផ្តួល Inter Milan ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឥឡូវ​នេះយើង​ពិតជាចង់ឈ្នះពានមួយនេះដើម្បីប៉ះប៉ូវចិត្តអ្នកគាំទ្ររបស់យើង៕

 

ប្រភពព័ត៍មាន៖ Besoccer