បរទេស៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងរកការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Danny Ings របស់ក្លឹប​ Southampton។

Manchester United 'identify Southampton's Danny Ings as a transfer target'  | Daily Mail Online

ទោះបីជាខ្សែប្រយុទ្ធ២៨ឆ្នាំរូបនេះបានជួបប្រទះបញ្ហារបួសញឹកញាប់អំឡុងយុទ្ធនាការ២០២០-២១នេះក៏ដោយ ប៉ុន្តែរូបគេនៅតែអាចបង្ហាញទម្រង់លេងបានយ៉ាងល្អអោយក្លឹប Southampton ដោយអាចរកបាន១២គ្រាប់ ក្នុងក្របខណ្ឌ Premier League។ កុងត្រាបច្ចុប្បន្នរបស់ Ings នឹងត្រូវផុតកំណត់នៅរដូវក្តៅខាងមុខនេះហើយ ខណៈមានពាក្យចរចាមរាមថាខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះនឹងចាកចេញពីទឹកដី St Mary’s នៅពេលចប់រដូវកាលនេះ។

Man Utd interested in summer move for Southampton star Danny Ings

ក្លឹប Tottenham Hotspur ក៏ធ្លាប់បានបង្ហាញការចាប់អារម្មណ៍លើ Danny Ings ផងដែរ ប៉ុន្តែបើយោងទៅតាមសារព័ត៍មាន The Telegraph កាលពីពេលថ្មីៗនេះបានអោយដឹងថាក្លឹបបិសាចក្រហម Manchester United គឺកំពុងតែពិចារណាអំពីការចុះកុងត្រាយកអតីតថ្នាលយុវជនរបស់ក្លឹប Bournemouth រូបនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole